មាត់ស្រះព្រះទន្លេក្លាយជាកន្លែងចាក់សម្រាមស្អុយរលួយ

ភ្នំពេញ៖ ព្រះទន្លេដែលមានទីតាំងនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្លាប់តែមានទឹកស្អាតពេលនេះបែកជាពោពេញដោយគំនរសម្រាមពាសពេញមាត់ទន្លេជេះក្លិនស្អុយរលួយតែមិនដែលឃើញអាជ្ញាធរមូលដ្ឋានមានវិធានការយ៉ាងណានោះទេ។ ទីតាំងខាងលើយើងសង្កេតឃើញថា នៅមាត់ព្រះទន្លេចំហៀងខាងកើតពីចុងជើងដល់មាត់ស្រះព្រះទន្លេខាងត្បូងពោពេះទៅដោយសម្រាមមានក្លិនស្អុយរលួយងាយនិងប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនិងអ្នករស់នៅក្បែរនោះ។

ពាក់ព័ន្ធទីតាំងខាងលើនេះ លោក កង វង ដែលជាចៅសង្កាត់ចោមចៅ១ទើបនិងឡើងកាន់ដំណែកថ្មី តាមទូរស័ព្ទបានអោយដឹងថា ទីតាំងខាងលើជាប់ព្រុំប្រទល់និងសង្កាត់ចោមចៅទី២ ហើយគាត់ក៏បានបញ្ជាកកូនចៅរបស់លោកអោយប្រាប់សុីទ្រីមកប្រមូលដែរតែសម្រាមនៅតែមានពេលខ្លះគាត់បានប្រកាស់ប្រាប់ប្រជាពលរដ្ឋដែលនៅក្បែរកុំអោយយកសម្រាមមកដាក់ទីនេះទៀត។

សូមបញ្ជាក់ថា ទីតាំងដែលចាក់សម្រាមនោះមានប្រហែងជាង១០០ម៉ែត្រដោយពោពេញទៅដោយសម្រាម ស្អុយរលួយហាក់ដូចជាគ្មានអជ្ញាធរមិនដែលរវល់ព្រោះយើងសង្កេងឃើញថា កាកសំណល់ដែលចាក់មកចាស់ៗហើយក៏មិនដែលឃើញមានសុីនទ្រីមកប្រមូលដែរគឺប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដុតចោល សង្ស័យតែបន្តិចទៀតព្រះទន្លេក្លាចជាទីលានចាក់សម្រាមហើយមើលទៅបើនៅតែបែបនេះ ៕