មិនមែនលោក​ឧត្ដមសេនីយ៍​ ម៉ៅ​ ឧត្ដម បាញ់ទេ! នាយទាហានដែលផ្ទុះអាវុធនៅសង្កាត់ទន្លេបាសាក់បានចូលខ្លួនសារភាពហើយ

ភ្នំពេញ៖ ក្រោយពីមានការផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ នាយរងសេនាធិការចម្រុះ​ និង​ ជា​មេបញ្ជាការកងពលតូចលេខ​ (ង)៧០​ បានអោយដឹងថា ការបាញ់បោះនេះមិនមែនលោកមិនមែនលោក​ឧត្ដមសេនីយ៍​ ម៉ៅ​ ឧត្ដម ជាអ្នកបាញ់ទេ គឺលោកនាយចំណ ង់​ ធុន​ រាជ​ នាយទាហានរង​នៅ​ (ង)៧០​ ដែលបានបាញ់បោះសេរីបានចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញនៅយប់ថ្ងៃទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨ ​។

ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ នាយរងសេនាធិការចម្រុះ​ និង​ ជា​មេបញ្ជាការកងពលតូចលេខ​ (ង)៧០​ បានអោយដឹងនៅព្រឹកនេះថា​ បន្ទាប់ពីបានទទួលព័ត៌មានថាមាន​ទាហាននៅអង្គភាព​ ង​៧០​ បាញ់បោះសេរីនៅសង្កាត់ទន្លេបាសាក់កាលពីយប់ថ្ងៃទី​២១​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក បានបញ្ជាអោយអង្គភាព​ស្រាវជ្រាវនិងបានអោយចូលខ្លួនសារភាពចំពោះសមត្ថកិច្ចអាវុធហត្ថរាជធានីដើម្បីចាត់ការតាមនិតិវិធី ​។

ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ បាន​បញ្ជាក់ថា​ ក្នុងនាមឯកឧត្តមជាមេបញ្ជាការកងពល​ ឯកឧត្ដម​មិនគាំទ្រចំពោះទង្វើល្មើស ច្បាប់របស់កងកម្លាំងក្រោមឱវាទទេ​ ។​ លោក​នាយចំណង់​ ធុន​ រាជ​ កំពុងត្រូវបានសាកសួរបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់​ ៕