កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន២២កញ្ចប់តូច

ភ្នំពេញ៖ យុវយជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ ឃាត់ខ្លួនខណៈពេលកំពង់តែធ្វើសកម្មភាពចាកចែយថ្នាំញៀននៅតាមផ្លូវ៦០ម៉ែត សមត្ថកិច្ចដកហូតបានថ្នាំក្រាមសថ្លា២២កញ្ចប់តូច ។ ហេតុការណ៍ចុះបង្ក្រាបជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨ ស្តិតក្នុងភូមិព្រែកតាគងល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជនសង្ស័យមានឈ្មោះ ម៉ៅសុភក្រ្ត ភេទប្រុស អាយុ19 មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។

បើតាមសម្ដី អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលើបានប្រាប់អោយដឹងថា មុននិងធ្វើការចុះបង្ក្រាបជនសង្ស័យនេះបានគឺកម្លាំងសមត្តកិច្ចបានចុះធ្វើការចុះល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញជនសង្ស័យកំពង់ធ្វើការចែកចាយនូវសារធាតុញៀននៅតាមផ្លូវ ពេលនោះសមត្ថកិច្ចមានការសង្ស័យក៏បានឃាត់ខ្លួនដើម្បីឆែកឆេរកឃើញថ្នាំញៀន សរុប២២កញ្ចប់តូច និងបានឃាត់ខ្លួនជនសង្ស័យទាំងនាក់យកមកសួរនាំនៅប៉ុស្តិ័នគរបាលចាក់អង្រែលើ។

នៅចំពោះមុខសមត្ដកិច្ចជនសង្ស័បានឆ្លើយសារភាពថា ពួកគេពិតជាចែកឆាយថ្នាំញៀននៅតាមផ្លូវ៦០ម៉ែតពិតប្រកដមែន។ ក្រោយពីរសួរនាំរួច​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលចាក់អង្រែលើកសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅ​ អធិការដ្ឋានខណ្ឌ​មានជ័យ​ដើម្បីចាត់ការបន្ត​តាម​និតិវិធី​ ។