ផ្លូវលំមួយខ្សែ​​នៅ​ឃុំ​ព្រែក​អំពិល​ ស្រុក​ស្អាង​ ឱ្យតែភ្លៀងធ្លាក់ក្លាយទៅជាផ្លូវនរក អាជ្ញាធរគ្មានខ្វល់

កណ្ដាល​៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកអំពិល ស្រុកស្អាង ខេត្ដកណ្ដាលកំពុងរិះគន់ដល់ចៅហ្វាយខេត្ដយ៉ាងចាស់ដៃអំពីផ្លូវមួយខ្សែប្រវែងជាង១០គីឡូម៉ែត្រស្ថិតនៅក្នុងឃុំព្រែកអំបិល​ ស្រុកស្អាង​ ខេត្តកណ្តាល​ គ្រាន់តែភ្លៀងមួយមេ​ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំ ណើរ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្មានខ្វល់និងអើពើអ្វីឡើយ ។ ពលរដ្ឋ​ លើក​ឡើង​ថា​ អ្វីដែរសំខាន់នោះថ្នាក់ដឹកនាំបានសន្យាធ្វេី​ឱ្យ​ តែបាន​តែសន្យាប៉ុណ្ណោះ​ គ្មាន​ឃេីញថ្នាក់ដឹកនាំណាធ្វេី​ឱ្យ​ស្អាតនោះទេ​ ខណៈ​ដែលប្រធានក្រុមការងារ​ ដឹកនាំស្រុកស្អាងមិនអេីពេី​ ។

អ្វីដែលសំខាន់ជាងនេះការបោះឆ្នោតកាន់តែខិតជិតមកដល់​ ពលរដ្ឋរង់​ចាំការធ្វេីផ្លូវនេះយ៉ាង​អន្ទះសា​ ។ ពលរដ្ឋខ្លះបានខ្សឹបប្រាប់ថាគាត់អស់សង្ឃឹមនឹងថ្នាក់ដឹកនាំស្រុក​ ឃុំហេីយ​ ព្រោះបានតែសន្យាប៉ុណ្ណោះ​ ជាងនេះពួកគាត់ប្រហែលជាបោះបង់ការទៅបោះឆ្នោតថែមទៀត ។

បើយោងតាម​ប្រសាសន៍​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​គឺ​ត្រូវធ្វេីផ្លូវបានស្អាត​ដេីម្បីផ្តល់ភាពងាយស្រួលពលរដ្ឋធ្វេីដំណេីរ​ ក្នុងការប្រកបរប​ចិញ្ចឹម​ជីវិត។ ប៉ុន្តែ​ប្រសាសន៍របស់សម្តេច​ ត្រូវបានមន្ត្រីថ្នាក់ក្រោមមិន​យកមកអនុវត្តទេ។ ពលរដ្ឋ​ សង្ឃឹម​ថា​ សម្តេច​នឹង​កាត់សាច់ស្អុយចោលហេីយ​ ព្រោះពលរដ្ឋមេីលឃេីញពីភាពអវិជ្ជមានច្រេីនចំពោះមន្ត្រីថ្នាក់ក្រោម មាន តែសម្តេច​ទេ​ទេីបដឹងពីសុខ​ទុក្ខរាស្ត្រ​ មិនដូចមន្ត្រីថ្នាក់ក្រោមបានតែបោករាស្ដ្រប៉ុណ្ណោះ ៕