អតីតប្ដីប្រមឹកវាយធ្វើបាប ពេលជនបរទេស មកជួយ បែបជាព្រួតវាយជនបរទេសយ៉ាងចាស់ដៃ

កាលពីប៉ុន្មានម៉ោងមុននេះ មានហេតុការណ៍ដ៏អាក្រក់មួយ ដោយនារីម្នាក់ ត្រូវអតីតសង្សារជាបុរសប្រមឹកជនជាតិខ្មែរ វាយធ្វើបាបតាមផ្លូវ ហើយរំពិចនោះ ជនបរទេសដែលជាសង្សារថ្មី មកការពារសង្សារ តែត្រូវប្រជាពលរដ្ឋនៅទីនោះ ព្រួតវាយជនបរទេសយ៉ាងចាស់ដៃ ។

នេះជាការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sovi Kan៖ ប្រុសខ្មែរមួយចំនួន ពិតជាថោកទាបមែន…លែងលះគ្នាហើយ នៅតែតាមវាយអតីតប្រពន្ធតាមផ្លូវទៀត។ ពេលប្រុសវ៉ៃប្រពន្ធ មិត្តភ័ក្រមិនជួយឃាត់ឃាំងទេ តែពេលជនបរទេស ដែលជាសង្សារថ្មីរបស់ប្រពន្ធ ចេញមកការពារ បែជាព្រួតគ្នាវ៉ៃគាត់ទៅ វិញ….ថោកណាស់ប្រុសខ្មែរមួយ ចំនួន!!