ស្រវឹងស្រាឈ្លោះដណ្ដើមកន្ត្រៃពីប្រពន្ធមុតស្លាប់ខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់មកបានស្លាប់ក្រោយពេលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត។ក្រោយពេលដែលគាត់ស្រវឹងស្រារួចមានទំនាស់គ្នាជាមួយប្រពន្ធហើយបានទាញកន្ត្រៃប្រុងចាក់ប្រពន្ធ ។ប៉ុន្តែត្រូវបានប្រពន្ធចាប់កាន់កន្ត្រៃនោះដែរ ពេលនោះក៏មានការដណ្ដើមគ្នាទាញទៅទាញមកក៏ត្រូវចុងកន្ត្រៃមុតចំដើមទ្រូងតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៨ នៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បុរសដែលស្លាប់ខាងលើនេះឈ្មោះ អៀង ជីវ៉ា អាយុ២៥ឆ្នាំ មុខរបរកម្មករនៅសិប្បកម្មផលិតនំបញ្ចុក ចំណែកប្រពន្ធឈ្មោះ អឿន គឹមអាន អាយុ២២ឆ្នាំ អ្នកទាំង២នាក់នេះ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានស្រវឹងស្រាហើយបានមានទំនាស់គ្នាជាមួយប្រពន្ធ បន្ទាប់មកបានយកកន្ត្រៃក្នុងបំណងចាក់ទៅលើស្រ្តីជាប្រពន្ធ។ដោយមានការភ័យខ្លាចប្រពន្ធបានចូលទៅចាប់កាន់កន្ត្រៃមួយនោះដែរ ដោយនាងកាន់បានខាងដង រីឯប្ដីកាន់ខាងផ្លែ។ខណៈនោះបានទាញដណ្ដើមគ្នាទៅវិញទៅមកស្រាប់តែភ្លាត់កន្រ្តៃបុកចំដើមទ្រូងបណ្ដា លឲ្យមុតដួលរងរបួសធ្ងន់ធ្ងរតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែ-សូវៀត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកទើបស្លាប់ ។ បន្ទាប់មកក្រុមគ្រួសារបាននាំយកសាកសពត្រឡប់មកផ្ទះវិញហើយហៅនគរបា លចុះទៅពិនិត្យកោសល្យវិច័្ឆយតាមជំនាញ ចំណែកនគរបាលខណ្ឌដង្កោបានធ្វើការរារាំងមិនឲ្យអ្នកាសែតថតរូបជនរងគ្រោះឡើយដោយនិយាយថានេះជាបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ជួនសុវណ្ណ អគ្គស្នងការរងនគរវាលជាតិនិងជាស្នងកសរនគរបាលរាជធានីភ្នំពេញ ហើយសូម្បីតែសាកសពក៏មិនឲ្យថតដែរ ៕