នាំខ្លួនអតីតបុគ្គលិក វិទ្យុអាស៊ីសេរី ទៅតុលាការដើម្បីស្តាប់តុលាការបញ្ជាក់ពីនីតិវិធីឃុំខ្លួនបន្ត

ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្ន២០១៨នេះ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យ មន្ត្រីពន្ធនាគារព្រៃស នាំខ្លួន អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២នាក់ទៅកាន់តុលាការ ដើម្បីស្តាប់ ការពន្យាពេល នីតិវិធីឃុំខ្លួនរបស់ពួកគេ។

សូមបញ្ជាក់ថា អតីតបុគ្គលិកអាស៊ីសេរី លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច បន្ទប់សណ្ឋាគារ ម៉ារ៉ាឌី ស្ថិតនៅក្បែរគល់ស្ពាន អាកាសស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ក្នុងភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយបញ្ជូនទៅកាន់សាលាដំបូងក្រុងភ្នំពេញ ពួកគេត្រូវបាន តំណាងអយ្យការបើកការឬស៊ើបសួរ និងចោទប្រកាន់ ពីបទ ប្រគល់ឲ្យរដ្ឋបរទេស នូវ ព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយដល់ ការការពារជាតិ យោងតាមមាត្រា ៤៤៥នៃ ក្រមព្រហ្មទណ្ឌ៕