រថយន្តហ៊ីយ៉ានដា ចុះពីលើស្ពានគីហ្ស៊ូណា បុករះរថយន្ត និងម៉ូតូច្រើនគ្រឿង របួសជាច្រើននាក់

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៨និង ៣០នាទីនៅចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវងក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ស្លាកលេខព្រះសីហនុ 3A-3812បើកបរដោយឈ្មោះ លី គឹមលន់ ប្រុសអាយុ ២៩ឆ្នាំនៅភូមិ ថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (បើកចុះពីលើស្ពានពីកើតទៅលិច) និង រថយន្ត ម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខភ្នំពេញ2AJ-7749 បើកបរដោយឈ្មោះ ឈាង គឹមហ៊ាង ប្រុស អាយុ ៣០ឆ្នាំ នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម (បើកពីលិចទៅកើត) និង ម៉ូតូម៉ាក:ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ: ស្ទឹងត្រែង 1A-2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ ២៦ឆ្នាំនៅភូមិ ស្លាបក្តិង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)និងអ្នកអង្គុយពីក្រោយឈ្មោះ​ ហ៊ន់ គា ភេទស្រីអាយុ ២៤ឆ្នាំនៅភូមិ ឃុំជាមួយគ្នា (របួសស្រាល) និងម៉ូតូម៉ាក:ហុងដាសេ១២៥ពណ៌ខ្មៅស្លាកលេខគ្មាន បើកបរដោយឈ្មោះ ចន សេរី ប្រុសអាយុ២៤ ឆ្នាំ​នៅភូមិត្រពាំងថ្មឃុំក្រឡា ស្រុកកំពង់សៀមខេត្តកំពង់ចាម (គ្មានរបួស)។

បណ្តាលអោយរបួសមនុស្ស ០២នាក់ស្រី (ធ្ងន់ម្នាក់) និងខូចខាតរថយន្ត ២គ្រឿង កំរិតធ្ងន់ និងខូចខាតម៉តូ១គ្រឿង (ធ្ងន់១)។ មូលហេតុ:បណ្តាលអោយគ្រោះថ្នាក់រថយន្ត ហ៊ីយ៉ានដាយ បើកចុះពីលើស្ពាន ដាច់ហ្វាំង ។

ក្រោយកើតហេតុយើងបានឃាត់អ្នកបើកបររថយន្ត ហ៊ីយ៉ានដាយ និងបានប្រទះឃើញមានម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន០៣កញ្ចប់តូច ក្នុងរថយន្តផងដែរ ។ បច្ចុប្បន្នយើងកំពុង បន្តចងក្រងសុំណុំរឿងតាមនីតិវិធី ៕