អាវធុហត្ថរាជធានីភ្នំពេញបញ្ជូនខ្លួនប្រុស ស្រី៥នាក់ទៅតុលាការពាក់ព័ន្ធរឿង លួចលក់ផលិតផលប្រដាប់ភេទបុរស និងស្រ្តី

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែឧស ភា ឆ្នាំ២០១៨ នេះបានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីចំនួន ៥នាក់ ពាក់ព័ន្ធករណីលួចលក់ផលិតផលប្រដាប់ភេទបុរស និងស្រ្តីរួមនិងថ្នាំសំរើបផ្សេងៗ ដោយមិនមានច្បាប់អនុញ្ញាត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនិតីវិធី ។

បើតាមមន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រី ទាំង៥នាក់ រួមមាន៖
ទី១៖ ឈ្មោះ សម្បត្តិ សំបូរ ហៅរ៉េម ជនជាតិខ្មែរ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ
ទី២៖ ឈ្មោះ ប៊ុន ឌីណា ហៅពៅ ជនជាតិខ្មែរ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទី៣៖ ឈ្មោះ រឿន ចិត្ត ហៅវិចិត្ត ជនជាតិខ្មែរ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទី៤៖ ឈ្មោះ យ៉ុង ស្រីណេ ហៅអាណេ ជនជាតិខ្មែរ ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្រោយផ្សារស្ទឹងមានជ័យ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទី៥៖ ឈ្មោះ ឌុច ចាន់ឌី ហៅស្នា ជនជាតិខ្មែរ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខណ្ឌមានជ័យបានចុះបង្ក្រាបលើករណី លក់ផលិតផលអវៈយវៈ ភេទបុរស និងស្រ្តី រួមនិងថ្នាំសម្រើបផ្សេងៗ ដោយមិនមានច្បាប់អនុញ្ញាតខាងលើនេះ ស្ថិតនៅចំណុចផ្ទះលេខ៤៨៥ ក្រុម១៥ភូមិភ្នៀត សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕