រថយន្តឡង់គ្រីស័រទំនើបពាក់ស្លាកលខរដ្ឋាភិបាលបើកមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូគូបបណ្ដាលឲបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បើករថយន្តទំនើបខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូបើកដោយបុរសម្នាក់បំរុងបត់បណ្ដាលឲរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ចំណុចជិតប៉ុស្តិ៍ចាក់អង្រែក្រោមប្រមាណ២០០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲដឹងថាដំបូងឡើយគេឃើញនារីវ័យក្មេងម្នាក់បើករថយន្តសេរីទំនើបម៉ាកឡង់គ្រីស័រពណ័ខ្មៅពាក់ស្លាកលេខ.រដ្ឋាភិបាល5 .2.268 បើកពីជើងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូគូបមូលពណ័ស្លែពាក់ស្លាកលេខសខ្មៅមើលមិនឃើញលេខកំពង់បើកដោយបុរសម្នាក់ស្របគ្នាបំរុងបត់ពេញទំហឹងបណ្ដោលដួលបោកនិងថ្នល់រងរបួសធ្ងន់ភ្លាមៗត្រូវរថយន្តសាម៉ុយដឹកយកទៅព្យាបាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕