ហាងកាហ្វេយីហោ ហេរីកាហ្វេ១៦៨ បង្កប់ល្បែងជល់មាន់តាមអនឡាញ សមត្ថកិច្ចបិទភ្នែក បិទត្រចៀក

ភ្នំពេញ៖ ទីតាំងហាងកាហ្វេយីហោ ហេរីកាហ្វេ១៦៨ ដែលមានទីតាំងស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កំពុងបង្កប់ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងបើកលេងយ៉ាងរលូនគ្មានអាជ្ញាធរនិងសមត្ថកិច្ចហ៊ានចុះទៅក្បែរឡើយ ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងមួយនេះ កំពុងតែបើកលេងយ៉ាងរលួន បំពានយ៉ាងធ្ងន់ធ្ងរទៅលើ ប្រសាសរបស់ សម្ដេច ក្រឡា ហោម សខេង ដែលកន្លងមក សម្ដេច ធ្លាប់ដាក់បទបញ្ជាឲ្យបិតបនល្បែងទាំងអស់ ហើយនៅពេលថ្មីៗ នេះទៀត លោក ឃួង ស្រេង អភិបាល នៃគណៈ អភិបាល រាជធានីភ្នំពេញ ធ្លាប់បានចេញបទបញ្ជាឲ្យលោកអភិបាលខណ្ឌ ទាំង១២ អនុវត្ត គោល នយោបាយ ភូមិ-ឃុំ មាន សុវត្ថិភាព ទាំង៩ចំណុច របស់ រាជរដ្ឋា ភិបាល ដើម្បីលុបបំបាត់រាល់បទល្មើសទាំងអស់ជាពិសេសគឺល្បែងសុីសងនេះតែម្ដង ។

សូមបញ្ជាក់ថា ល្បែងសុីសងខុសច្បាប់ជាច្រើនកន្លែងទៀត នៅក្នុងមូលដ្ឋានខណ្ឌមានជ័យដែលអជ្ញាធរមិនមានវិធានការ បង្កាប់ ៖ ដូច្នេះហើយទើបប្រជាពលរដ្ឋ សំណូមពរដល់ លោក ពេជ្រ កែវមុន្នី ដែលជាអភិបាលនៃ អភិបាល ខណ្ឌមានជ័យ មេត្តាមានវិធានការទប់ស្កាត់និងបង្កាបផង ព្រោះករណីកើតមានចោរលួច ឆក់ ប្លន់និងអំពើហឹង្សាក្នុងគ្រួសារ ដើម ចមកើត ចេញពីល្បែងនេះតែម្ដង ៕