អគ្គិភ័យ​​ឆាប​ឆេះ​ឃ្លាំង​លក់​រថយន្ត និង​គ្រឿង​បន្លាស់​រថយន្ត​យ៉ាង​សន្ធោសន្ធៅ

ភ្នំពេញ៖ អគ្គិភ័យ​ឆាប់​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​ឃ្លាំង​លក់​រថយន្ត និងឃ្លាំង​លក់​គ្រឿង​បន្លាស់​រថយន្ត​និងមាន​ការ​រាល​ដាល​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​ផងដែរ ។ ហេតុការនេះ​បានកើត​ឡើង កាលពី​វេលាម៉ោង​៣និង៤៥នាទីយប់ ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ២០​១៨ នៅតាមបណ្តោ​យផ្លូវ២១៩ ម្តុំខាង​ក្រោ​យ​ម៉ុងឌីយ៉ាល់ ក្នុង​​ខ​ណ្ឌ​ទួលគោក ។

រហូតមកដល់ម៉ោងជិត៦និង០០ថ្ងៃដដែលនេះ ករណីអគ្គីភ័យខាងលើហាក់មានការអន់ថយ ក្រោយពីមានការអន្តរាគមបាញ់ ពន្លត់ពីសំណាក់សមត្ថកិច្ចពន្លត់អគ្គីភ័យ និងប្រើប្រាស់ទឹកអស់ជាច្រើនគ្រឿង​៕