អគ្គិភ័យ​មួយបានឆាបឆេះហាងមួយកន្លែង យី​ហោBODLEIN មួយកន្លែងផ្អើលទាំងថ្ងៃត្រង់

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះហាងមួយកន្លែងយីហោBO​DLE​INមួយកន្លែបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កងកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទក៏ដូចជាកងកម្លាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ ។​ហេតុការណ៍នេះកើតឡើងនៅ​ម៉ោង១១និង២៥នាទី ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចហាងយីហោ BOD​LEIN ដែលមានទីតាំងនៅផ្ទះលេខ​២៣ ផ្លូវ​២​៨៨ ភូមិ៣ សង្កាត់បឹងកេងកង១ ខណ្ឌចំកា​រម​ន ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងកើតហេតុមានឈ្មោះ ប៉ាត់ ត្រាប្រណី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាមេផ្ទះ។ ហើយករណីអគ្គិភ័យនេះ សមត្ថកិច្ចបានចេញអន្តរាគមន៍ទាន់ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកជិតខាង ឬនរណាម្នាក់នោះទេ គ្រាន់តែរងការខូចខាតបន្ទប់ទទួលភ្ញៀវ និងវាយបំបែកកញ្ចក់ ដើម្បីចូលទៅអន្តរាគមន៍បាញ់ពន្លត់។

ក្នុងនោះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកអស់ចំនួន១៣គ្រឿងរួមមាន ៖ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៩ , រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រចំនួន២ ទើបអគ្គិភ័យនេះបានរលត់ទៅវិញជាស្ថាពរ នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល៕