កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ឆក់កាបូបជនបរទេស

ភ្នំពេញ៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១០និង០០ នាទី នៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចមុខក្លឹបកំសានរ៉ុក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្ត បទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ( ឆក់កាបូប ស្ពាយបណ្តាលឲ្យជនរងគ្រោះដួលរងរបួស )កាលពីវេលាម៉ោង ០០និង១០ នាទីកាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ប្រព្រឹត្តនៅចំណុច ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវសុរាម្រិត ភូមិទី២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ ជា សុខពេជ្រ ហៅ ភក្រ័ ភេទ ប្រុស កើតឆ្នាំ ២០០៣ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនិងមុខរបរ មិនពិតប្រាកដ ដកហូតម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ លេខតួ លេខតួ-ម៉ាស៊ីន ៨២៤៣៥៩៩ ពាក់ស្លាកលេខភ្នំពេញ១U-៩២៨៩។ ចំណែកជនរងគ្រោះ ឈ្មោះ BECKER MARIE LOUISE ភេទ ស្រី អាយុ ៦០ ឆ្នាំ ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ ១១A១៩៦៥០៧ ស្នាក់នៅសណ្ឋាគារទីតាំងផ្ទះលេខ៨ ផ្លូវលេខ៧៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្ថានភាពជនរងគ្រោះរងរបួសលើដងខ្លួន និងកែងដៃសម្ភារៈបាត់បង់ (គ្មាន)។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕