តម្លៃសាំងឡើងថ្លៃយ៉ាងនេះ ចុះហេតុអ្វីអ្នកនាំពាក្យថា សាំងឡើងថ្លៃដោយសារ ទីផ្សារអន្តរជាតិកំពុងឡើងខ្ពស់

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ឡុង កែមវិចិត្រ បាន ថ្លែង ប្រាប់ ប្រព័ន្ឋផ្សព្វផ្សាយក្នុងថា សាំងឡើងថ្លៃ ដោយសារ ទីផ្សារ អន្តរជាតិកំពុងឡើងខ្ពស់ ។ ការពន្យល់បកស្រាយរបស់ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មខាងលើនេះបានធ្វើឡើងបន្ទាប់ពីតម្លៃ ប្រេងសាំងបានហក់ឡើងជាបន្ទាប់នៅក្នុងសប្តាហ៍នេះ។ ដោយឡែកគិតត្រឹមវេលាម៉ោង១និង ៣០នាទី ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៨ នេះនៅស្ថានីយ៍ប្រេងឥន្ឋនៈមួយចំនួនក្នុងរាជធានី ភ្នំពេញ សាំងមានតម្លៃដូចតទៅ ៖ ស្ថានីយ៍ប្រេងកាល់តិចតម្លៃសាំងស៊ុ ពពែរ ៤៤៥០រៀល ក្នុង១លីត្រ សាំងធម្មតា៤១០០រៀល ក្នុង១លីត្រ និង ប្រេង ម៉ា ហ្ស៊ូត ៣៩០០រៀល ក្នុងលីត្រ ។ ស្ថានីយ៍ប្រេងតូតាល់ សាំងស៊ុពពែរតម្លៃ៤៤០០ រៀលក្នុង១លីត្រ ( អាចនឹងឡើងស្មើ កាល់តិច) សាំងធម្មតា៤១០០រៀលក្នុងលីត្រនិងប្រេងម៉ាហ្ស៊ូត ៣៩០០រៀល ក្នុង១លីត្រ ។ ស្ថានីយ៍ប្រេងសូគីមិចសាំងស៊ុពពែរ តម្លៃ៤៤០០រៀលក្នុង១លីត្រ (អាចនឹងឡើងស្មើកាល់តិច)សាំង ធម្មតា៤១០០រៀល ក្នុងលីត្រ និង ប្រេងម៉ាហ្ស៊ូត ៣៩០០ រៀល ក្នុង១លីត្រ ។ ស្ថានីយ៍ប្រេង Ptt សាំងស៊ុពពែរតម្លៃ ៤៤០០ រៀល ក្នុង១លីត្រ ( អាចនឹងឡើងស្មើកាល់តិច )សាំង ធម្មតា ៤១០០រៀល ក្នុងលីត្រ និង ប្រេងម៉ាហ្ស៊ុត ៣៩០០ រៀលក្នុង១លី ត្រ ។ ស្ថានីយ៍ប្រេងតេលាសាំងស៊ុពពែរ តម្លៃ៤៤០០រៀលក្នុង១លី ត្រ(អាចនឹងឡើងស្មើកាល់តិច ) សាំងធម្មតា៤១០០រៀល ក្នុងលី ត្រ និងប្រេងម៉ាហ្ស៊ូត ៣៩០០រៀលក្នុង១លីត្រ ។

បើតាមលោក ឡុង កែមវិចត្រ បានបញ្ជាក់ថា « សាំងឡើងថ្លៃ គឺ យើងអនុវត្តន៍គោលការណ៍ទីផ្សារសេរី ។ សាំងឡើងថ្លៃតាមតម្លៃ ទីផ្សារអន្តរជាតិហើយ កន្លងមកយើងអនុវត្តន៍រូបមន្តកំណត់តម្លៃប្រេង មានក្រសួង៣ជា អ្នកចុះហត្ថលេខាកំណត់រូបមន្តគឺ មានក្រសួងពាណិជ្ជកម្មក្រសួងឧស្សាហកម្ម និងក្រសួងសេដ្ឋកិច្ច ។ រូបមន្ត កំណត់តម្លៃនេះគឺ យើងយកប្រភពរូបមន្ត របស់ប្រទេសសិង្ហបុរីមក គណនាតម្លៃប្រេវដែលដាក់លក់រាយ ។ ប្រសិនបើតម្លៃប្រេងនៅ ទីផ្សារសិង្ហបុរីឡើងនោះតម្លៃយើងក៏ឡើង » ។

យ៉ាងណាក៍ដោយនាពេលកន្លងមកអ្វីដែលជាការកត់សម្គាល់របស់អ្នក ប្រើប្រាស់សាំងមួយចំនួននៅក្នុងប្រទេសកម្ពុជាពេលតម្លៃសាំងបាន ហក់ឡើងនៅលើទីផ្សារអន្តរជាតិគឺ សាំងក្នុងស្រុកឡើងថ្លៃដែរតែ ពេល សាំងធ្លាក់ថ្លៃនៅលើទីផ្សារអន្តរជាតិ បែរជាសាំងនៅ ក្នុងស្រុកខ្មែរនៅតម្លៃឡើងដដែលមិនចុះថ្លៃហើយទាល់តែផ្ទុះប្រតិកម្ម ទើបក្រសួងជំនាញចាត់វិធានការរកវិធីបញ្ចុះ ៕