ជនសង្ស័យប្រុសស្រី២នាក់និងថ្នាក់ញៀន២១កញ្ចប់តូចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័ប្រុសស្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ឃាត់ខ្លួនខណៈពេលកំពង់តែធ្វើសកម្មភាពចាកចែយថ្នាំញៀននៅតាមផ្លូវ សមត្ថកិច្ចដកហូតបានថ្នាំក្រាមសថ្លា១កញ្ចប់ធំ ២១កញ្ចប់តូច ។ ហេតុការណ៍ចុះបង្ក្រាបជនសង្ស័យទាំង២នាក់នេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្តិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ជនសង្ស័យទី១មានឈ្មោះថាច់ អារិយ៉ាភេទស្រីអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ និងទី២មានឈ្មោះសឿន ច្រឹបហៅតឿអាយុ១៨ឆ្នាំនាំមុខរបរមិនពិតប្រាកដនាក់ទាំងពីរស្នាក់នៅភូមិកើតហេតុខាងលើ។

បើតាមសម្ដី លោកមៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមាន ជ័យ១បានប្រាប់អោយដឹងថា មុននិងធ្វើការចុះបង្ក្រាបជនសង្ស័យទាំង២នាក់នេះបានគឺកម្លាំងសមត្តកិច្ចបានចុះធ្វើការចុះល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញជនសង្ស័យកំពង់ធ្វើការចែកចាយនូវសារធាតុញៀននៅតាមផ្លូវ ពេលដែលឃើញសមត្ថកិច្ចក៏នាំគ្នាបោះថ្នាំញៀនចោលនៅពេលនោះដែរសមត្ថកិច្ចក៏បានទៅកំប៉ុងដែលជនសង្ស័យបោះចោលនោះមកមើលស្រាប់តែរកឃើញថ្នាំញៀន ២១កញ្ចប់តូច និងបានឃាត់ខ្លួនជនសង្ស័យទាំងនាក់យកមកសួរនាំនៅប៉ុស្តិ័នគរបាលស្ទឹងមានជ័យ ។ នៅចំពោះមុខសមត្ដកិច្ចជនសង្ស័ទាំង២នាក់បានឆ្លើយសារភាពថា ពួកគេពិតជាចែកឆាយថ្នាំញៀនពិតប្រកដមែន

ក្រោយពីរសួរនាំរួច​ជនសង្ស័យ​ទាំង២នាក់ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យកសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅ​ អធិការដ្ឋានខណ្ឌ​មានជ័យ​ដើម្បីចាត់ការបន្ត​តាម​និតិវិធី​ ៕