ឪពុកពិការភ្នែកត្រូវរន្ទះបាញ់ និងកូនទទួលរងរបួសធ្ងន់ ទុកឱ្យកូនស្រី ៣នាក់តូចៗគ្មានទីពឹង

ខេត្តស្ទឹងត្រែង៖ ពលរដ្ឋក្រីក្រមួយ គ្រួសារឱពុកក៏ពិការភ្នែក រកសុីចិញ្ចឹមកូននៅក្នុងបន្ទុកមានគ្នា៥នាក់ តែគួរឱ្យអនិច្ចាទេវតាគ្មានមេត្តាត្រូវបានរន្ទះបាញ់ត្រូវចំឪពុកនឹងកូនប្រុសម្នាក់រងរហួសធ្ងន់ សន្លប់ស្តូកស្តឹង កាលពីចុងខែមេសា ឆ្នាំ ២០១៨ នាពេលថ្មីៗនេះ ស្ថិតនៅចំណុចខាងក្រោយសាលារៀនរិទ្ធី សែនជ័យ២ នៅជិតផ្លូវចូលទៅឃុំអូរស្វាយ ក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ។ នៅក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ចូនយកទៅសង្រោះបន្ទាន់នៅឯមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង តែដោយស្ថានភាពជម្ងឺធ្ងន់ធ្ងូរពេក ក៏ត្រូវបានក្រុមគ្រូពេទ្យខេត្តបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យឯខេត្តសៀមរាប ហើយកូនប្រុសនិងឪពុកដែលត្រូវរន្ទះបាញ់នោះ នៅមិនទាន់មានសភាពប្រក្រតីឡើងវិញនៅឡើយទេ ហើយរាល់ថ្ងៃកូនស្រី៣នាក់តូចៗនៅឯកកោ រស់នៅគ្មានអ្វីបរិភោគ ហើយគ្មានសាច់ញាត្តិពឹងពាក់ឡើយ ។

តាមការលើកឡើងរបស់លោក ប៉ុន កៅ ប្រជាការពារភូមិនៅទីនោះបានឱ្យដឹងថា គ្រួសារមួយនេះមានជីវភាពក្រលំបាកណាស់ ហើយមានឪពុកជាជនពិការភ្នែកនិងមានប្រពន្ធកូន ៥នាក់នៅក្នុងបន្ទុក រកព្រឹកខ្វះល្ងាច ដោយរាល់ថ្ងៃរំពឹងទៅលើកូនប្រុស រកសុីចិញ្ចឹមគ្រួសារ តែឥឡូវត្រូវបានគ្រោះថ្នាក់ដោយសារ រន្ទះបាញ់ ២នាក់ឪពុកនិងកូន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ បច្ចុប្បន្ននៅកំពុងសំរាក់ព្យាបាល នៅឯមន្ទីពេទ្យខេត្តសៀមរាបនៅឡើយ ។ ប្រជាការពារដដែលបានបន្តទៀតថាៈដោយម្តាយរវល់ទៅមើលថែឪពុកនឹងកូនប្រុសដែលរងគ្រោះ ចំណែកឯ កូនស្រីតូចៗចំនួន៣នាក់ដែលដេកនៅចាំផ្ទះ កំពុងជួបការលំបាកអត់មានអ្វីហូប រស់ទាំងត្រដរគ្មានអ្វីទីពឹងនៅពេលយប់ដេកតែ៣នាក់បងប្អូនដូចកូនលលកកំព្រាមេប៉ា ។ ហើយជាចុងក្រោយគាត់ក៏បានសំណូមពរដល់សប្បុរសជន នៅទីជិតនិងឆ្ងាយនៅក្នុងស្រុក នឹងក្រៅប្រទេស រួមនឹងអាជ្ញាធរពាក់ពន្ធ័ក្នុងខេត្ត ហើយជាពីសេសសំណូមពរទៅដល់លោកជំទាវគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមឱ្យលោកមេត្តាជួយដល់គ្រួសារមួយនេះដែលទទួលរងគ្រោះដូចខាងលើនេះផង ៕