បុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅស្រុកព្រៃនប់

ស្រុកព្រៃនប់៖ បុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅចំណុចផ្លូវកោង តាមផ្លូវសម្តេចសង្ឃទេព វង្សក្នុងស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី៣០មេសា២០១៨នេះ។ សេចក្តីរាយ ការណ៍ពីសមត្ថកិច្ចបញ្ជាក់ថារថយន្ត​នេះជារថយន្តកូរ៉េដឹកទំនិញពាក់​​ស្លាក​​លេខ​ភ្នំពេញ​ 3B-6837 ​ទិសដៅវាលរេញទៅ ស្ទឹងហាវ បើកបរ​ដោយ​ឈ្មោះ​ប៊ុន​ ថៃ​ ភេទ​ប្រុស​អាយុ​២៤ឆ្នាំ មាន​ទីលំនៅ​ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ ។

រថយន្តបានក្រឡាប់​ធ្លាក់ក្នុង​ប្រឡាយ​ខាង​ស្តាំ​ដៃបណ្តាលអោយព្រូឡានម្នាក់ឈ្មោះ មុឹក ធារ៉ា​​ ភេទ​ប្រុស​អាយុ​៣៥ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា​ស្លាប់​ភ្លាមៗនៅកន្លែង​កើតហេតុ ចំណែកអ្នកបើកបរ​មិនមាន​​រងរបួសអ្វីធ្ងន់ធ្ងរទេ។ ករណីនេះ​ សមត្ថកិច្ចនាំខ្លួនអ្នកបើកបរ មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយបន្ត ៕