ទីតាំងអ៊ិនធឺណេត២កន្លែងជិតៗគ្នាកំពុងបើកល្បែងស៊ីសងយ៉ាងសប្បាយរីករាយ ព្រោះសមត្ថកិច្ច និងអាជ្ញាធរ មិនហ៊ានទៅក្បែរ

ភ្នំពេញ ៖ ទីតាំងល្បែងសុីសង តាមប្រព័ន្ធអុីនធើណេត ហើយជាជាកន្លែងផ្តល់ជម្រកឱកាសឲ្យក្រុមញៀនល្បែងចូលលេង អុីនធើណេតយកស្លាកទ្រូម៉ាន់នី និងទីតាំងមួយទៀតមិនបានដាក់ស្លាកយីហោទេ ដែលមានទីតាំងនៅតាមផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

តាមប្រជាពលរដ្ឋរអ៊ូរទាំថា កូនចៅពួកគាត់ ក្រុមយុវវ័យ គេចសាលារៀន ចោលការងារ ដោយសារវក់នឹងល្បែងសុីសង ភ្លេចបាយ ភ្លេចផ្ទះ ដោយញៀននឹងល្បែងហ្គេម ភ្នាល់បាល់និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ជ្រកក្រោមស្លាកអុីនធើណេត ។
ពលរដ្ឋបន្តទៀតថា ទីតាំងបនល្បែងខាងលើ ពុំដែលឃើញ ខាងអាជ្ញាធរ សមត្ថកិច្ច មកពិនិត្យ នូវរបរខាងលើនេះដែរ នៅតែមិនទាន់ឃើញចុះទៅពិនិត្យនិង វិធានការទប់ស្កាត់ នូវបទល្មើស ជ្រកក្រោមស្លាក យីហោ អុីនធើណេត ស្របច្បាប់នេះដែរ ។

គួរបញ្ជាក់ផងដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯក ឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យបង្រ្កាប គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសអ៊ិនធើណេតបង្កប់ល្បែងស៊ីសង ភ្នាល់តាមអនឡាញ ក្នុងរាជធានីភ្នំពេញ ចំណែកក្នុងមូលដ្ឋានក្នុងខណ្ឌសែនសុខនៅមិនទាន់ឃើញធ្វើការចុះបង្រ្កាបនោះទេនៅតែឃើញទីតាំងអ៊ិនធើណេតជាច្រើន ទៀតនៅបន្តបើក ផ្តល់ឱកាសឲ្យអ្នកញៀនល្បែងចូលលេងដដែលមិនឃើញ ចុះទៅសាកសួរ ឬពិនិត្យបង្ក្រាបឡើយ ។

បើតាមមហាជនបានលើកឡើង ទទួលស្គាល់ហើយ បើកអុីនធើណេត ស្របច្បាប់ អនុញាតិឲ្យបើកពីមន្ទីរ ការិយាល័យទេសចរណ៍ ខណ្ឌ ក្រុង ក៏ប៉ុន្តែ ក្រោយពីបើកដំណើរការនូវរបរ សេវាកម្ម ប្រព័ន្ធអុីនធើណេត ម្ចាស់ទីតាំង អនុញាតិ បើកបន្ថែម ឲ្យលេងល្បែងសុីសង និងផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែងទៅវិញ ដែលបង្កឲ្យអសន្តិសុខ ចោរកម្មផ្សេងៗ ក្នុងមូលដ្ឋាន ។

ក្តីព្រួយបារម្មណ៍របស់ពលរដ្ឋ លើវាសនាអនាគត កូនចៅ យុវវ័យ ខាងលើពលរដ្ឋ ទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច នៅពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬវិធានការ ជាបំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ ៕