សពទាហានស័ក្ត៤ ទាស់សម្ដីជាមួយគូដណ្ដឹងលោតទឹកសម្លាប់ខ្លួនរកឃើញហើយ

ភ្នំពេញ ៖ នៅវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នេះសាកសពរបស់មន្ត្រីយោធាមួយរូបខឹងគូដណ្តឹងបានអោយគូដណ្តឹងឈប់ឡានលើស្ពានជ្រោយចង្វារ ដើម្បីចុះទៅបត់ជើងតូច តែបែរជាលោតទឹកសម្លាប់ខ្លួនចោលនារីជាគូដណ្តឹង ដែលជិតរៀបការ ត្រូវបានរកឃើញហើយ ភ្លាមៗនោះត្រូវបានក្រុមគ្រួសារយកសពទៅផ្ទះដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

គួររំលឹកថា កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាតជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មន្ត្រីយោធាមួយរូបខឹងគូដណ្តឹងបានអោយគូដណ្តឹងឈប់ឡានលើស្ពានជ្រោយចង្វារ ដើម្បីចុះទៅបត់ជើងតូច តែបែរជាលោតទឹកសម្លាប់ខ្លួនចោលនារីជាគូដណ្តឹង ដែលជិតរៀបការ ។

បើតាមសម្ដីរបស់នារីជាគូដណ្តឹងឈ្មោះ ហែល រចនា ភេទស្រី អាយុ៣០ឆ្នាំ បានប្រាប់ដល់សមត្ថកិច្ចថា គូដណ្តឹងរបស់នាងឈ្មោះ ដេន សុវណ្ណឌឿន អាយុ៣២ឆ្នាំ ជាមន្ត្រីយោធា ស័ក្តិ ៤ ស្នាក់នៅផ្ទះម្ដុំសន្ធរម៉ុក ។

នារីដែលជាគូដណ្តឹងបានប្រាប់អោយដឹងទៀតថា នៅមុនកើតហេតុ នាងនិងគូដណ្តឹងបានជិះរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-2105 ចេញពីហូបការគេនៅម្តុំព្រែកលាប នាងបន្តទៀតថាបន្ទាប់ពីហូបការរួចហើយ នាងនិងគូដណ្តឹងបានបើកឡានចេញមកដោយនាងជាអ្នកបើក តែពេលបើកក៏មានទាស់ពាក្យសំដីគ្នាតិចតួចក្នុងរថយន្ត លុះបើកមកដល់ចំណុចកើតហេតុបុរសជាគូដណ្តឹងប្រាប់នាងថាឈប់ឡានលើស្ពានបន្តិចបងឈឺនោម ឈឺបែបនោះនារីជាគូដណ្តឹងបានឈប់ឡានពេលឈប់ភ្លាមបុរសជាគូដណ្តឹងបានបើកទ្វារត់ឡើងលើស្ពានរួចលោតទឹកតែម្តងធ្វើអោយនាងយំនិងខលទៅប្រាប់គ្រួសារថាគូដណ្តឹងបានលោតទឹកសម្លាប់ខ្លួនហើយ ភ្លាមៗនោះក្រុនគ្រួសារបានមកដល់នឹងជួលទូកអោយជួយរកតែជាអកុសលគឺរកមិនឃើញទេ ៕