កូន​ប្រុស​ចិត្ត​ខ្មៅ ដែល​សម្លាប់​ម្តាយ​នៅ​ខេត្ត​កំ​ពត ពេលនេះសមត្ថកិច្ចចាប់ខ្លួនហើយ

ខេត្ដកំពត៖ លោក សៅ សំអឿន ស្នងការរងនៃស្នង​ការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់​ឱ្យ​ដឹ​ង​ថា បន្ទាប់ពីសុំពន្លាតដែនសមត្ថកិច្ចរបស់ខ្លួន នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ កម្លាំ​ងនគរបា​លនៃស្នងការដ្ឋានខេត្តកំពត ចុះសហ​ការជាមួយសមត្ថកិច្ចចំណុះស្នងការដ្ឋានខេត្តពោធិ៍សាត់បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់​ចំណុចភូមិទួលក្រួស ឃុំប្រមោយ ស្រុកវាល​វែ​ង ខេត្តពោធិ៍សាត់ ពាក់ព័ន្ធ​នឹងករណី​មនុស្ស​ឃា​ត ដែលប្រព្រឹត្តឡើងក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ។

ជនសង្ស័យមានឈ្មោះ ណុំ សុខរឿន ភេទប្រុ​ស អាយុ២៧ឆ្នាំមាន​ទីលំនៅភូមិឃុំកើតហេតុ អំពើឃាតកម្មខាងលើដោយបានសម្លាប់ម្តាយឈ្មោះ រៀម ហែ អាយុ ៥១ឆ្នាំ ៕