ឡិចស៊ីស៤៧០ បុករថយន្តដឹកសាំងក្រុមហ៊ុនPTT ផ្ទុះឆេះ រថយន្តទាំង២គ្រឿងស្លាប់៥នាក់ របួស២នាក់

កោះកុង ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត LUXES RX470 មានទិសដៅពី ខេត្ត ព្រះសីហនុ ឆ្ពោះ ទៅ ភ្នំពេញ លុះ ដល់ចំណុចខាងលើ ក៏បាន បុក នឹង រថយន្ត ដឹក ប្រេង របស់ ក្រុមហ៊ុន PTTបណ្ដាលឲ្យ ផ្ទុះឆេះ រថយន្ត ទាំងពីរគ្រឿងស្លាប់មួយគ្រួសារមាន៥នាក់ក្នុងរថយន្តលុចស៊ិស៤៧០និងរថយន្តដឹកសាំងរងរបួស២នាក់ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ០៧នឹង៣០នាទី ចន្លោះ គីឡូម៉ែត្រ ១៤១-១៤២ លើផ្លូវ ជាតិ លេខ ៤ ស្ថិត នៅ ក្នុង ភូមិ អូរជ្រៅ ឃុំ បឹងព្រាវ ស្រុក ស្រែ អំបិល ខេត្ត កោះកុង ។

យោងតាមរបាយការណ៍របស់នគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា គ្រោះថ្នាក់ នេះ បណ្ដាល ឲ្យ ស្លាប់ មនុស្ស នៅ ក្នុង រថយន្ត LUXESស្លាប់មួយគ្រួសារមាន៥នាក់ក្នុងរថយន្តលុចស៊ិស៤៧០និងរថយន្តដឹកសាំងរងរបួស២នាក់ ។ ចំណែក រថយន្ត LUXES ឆេះ ខូចខាត ទាំង ស្រុង និង រថយន្ត ប្រេង ឆេះ ខូចខាត ៧០%។ ក្រោយកើតហេតុអ្នករបួសត្រូវសាច់ញៀនបញ្ជូនទៅព្យាបាល ចំណែកវត្ថុតាងត្រូវកម្លាំងជំនាញកំពុងវាស់វែងយកចេញពីកន្លែងកើតហេតុ ៕