ស្កាត់ទៅរកសង្សារមិនជួប!ចាប់ប្អូនស្រីសង្សារអាយុ១៤ឆ្នាំរំលោភបានសម្រេចញ៉ាមប៉ងរំលោភរហូតបែករឿង

ភ្នំពេញ៖ តំណាងប្រធានក្រុមហ៊ុន កាមីនតែល ម្នាក់ចាប់រំលោភក្មេង ស្រីអាយុ១៤ឆ្នាំបានសម្រេច២លើកស្មើ២ដង ខណៈរូបគេទៅរកសង្សារនៅផ្ទះជួលមិនជួប ក៏ចាប់ប្អូនស្រីសង្សាររំលោភន។ ហេតុ ការនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ឡេង ផៃលីនសាន អាយុ៣៥ឆ្នាំ ជាតំណាងប្រធានក្រុមហ៊ុន កាំមីនតែល មានទីលំនៅផ្ទះលេខ ២៥ ផ្លូវលេខ២៨ ភូមិវត្តសន្សំក់សល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្មេងស្រីរងគ្រោះឈ្មោះ ខាំ ស ន ថ ហៅ ,យ, អាយុ១៤ឆ្នាំនៅស្រុកកៀនស្វាយ ខេត្តកណ្តាល (ជាសិស្សសាលា) ស្នាក់នៅផ្ទះជួលក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមសាច់ញាតិក្មេងរងគ្រោះបានឲ្យដឹងថា កាលពីចុងឆ្នាំ២០១៧មិនចាំថ្ងៃខែ”ជនសង្ស័យជាអ្នកស្គាល់គ្នាជាមួយបងស្រីក្មេងរងគ្រោះ”បានទៅរកបងនាងនៅបន្ទប់ជួលពេលនោះបងស្រីនាងមិននៅផ្ទះទេ។
ដោយនាងនៅតែម្នាក់ឯងក្នុងបន្ទប់ជួលពេលនោះជនសង្ស័យឃើញឱកាសល្អ ក៍ចាប់នាងរំលោភបានសម្រេចម្តង ។ ប៉ុន្តែដោយសារជនសង្ស័យបានល្បួងប្រាប់នាងថាចង់បានអ្វីចាំគេទិញឲ្យនាងនិងកុំឲ្យប្រាប់គេឲ្យសោះ ក៏លាក់រឿងរហូត។ នៅថ្ងៃ២៤ខែ មេសាឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧និង៣០នាទីបានឃើញ ជនសង្ស័យមករកបងស្រីនាងទៀត តែមិនជួបហើយជនសង្ស័យបានបង្ខំចាប់នាងរំលោភបានសម្រេចម្តងទៀត។ ដោយសន្យាថាចាំអោយលុយទិញទូរស័ព្ទទំនើបមួយគ្រឿងលុះដល់ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨នាងបានប្រាប់ដំណើរឿង ខាងលើទៅបងស្រីនាងហើយបងនាង ទើបបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និងបានរៀប ចំគំរោងទូរស័ព្ទណាត់ជនសង្ស័យអោយមកជួបក៏ឃាត់ខ្លួនអោយសមត្ថកិច្ចតែម្តង។

តាមចំលើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា តាមពិតរូបគេនិងបងស្រីជនរងគ្រោះមានទំនាក់ទំនងស្គាល់គ្នាតាំងឆ្នាំ២០១៦មកម្លេះជាលក្ខណះគូរសង្សា ហើយជនសង្ស័យបានសារភាពទៀតថា រូបគេពិតជាបានចាប់រំលោភជនរងគ្រោះបាន២ដងដូចការចោទប្រកាន់ពិតប្រាកដមែន ។ ខណៈទៅរកបងស្រីជនរងគ្រោះមិនជួបហើយដោយសារខ្លួនស្រវឹងស្រាទើបឃើញជនរងគ្រោះនៅម្នាក់ឯងក៏ចាប់រំលោភតែម្តងទៅ ៕