ជិះម៉ូតូមិនប្រយ័ត្នទៅបុករថយន្តបណ្តាល​ឱ្យ​ស្លាប់​ម្នាក់នៅស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង​១៦និង​១០ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ ៤០-៤១ នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ហេតុការណ៍នេះកើតឡើងរវាងម៉ូតូម៉ាក SUZUKI STEP ពណ៌ក្រហម ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1Q-4313 បើកបរដោយឈ្មោះ ជី ស្រេង ភេទប្រុស អាយុ៥៨ឆ្នាំ (ស្លាប់)មានទីលំនៅភូមិស្ទឹងឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក ហួត សីហា នាយប៉ុស្តិ៍សំរោងធំ បានឱ្យដឹងថា៖នៅមុនពេលកើតហេតុជនងគ្រោះបានធ្វើដំណើរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ(កើតទៅលិច)តាមផ្លូវជាតិលេខ១លុះពេលមកដល់កន្លែងកើតហេតុខាងលើបានបើកបរម៉ូតូបត់ឆ្លងកាត់ថ្នល់ពីឆ្វេងទៅស្តាំ(ពីជើងទៅត្បូង) បានទៅបុករថយន្តម៉ាក SSANG YONG ISTANA ពណ៌លឿង ប្រភេទដឹកអ្នកដំណើរធុនតូច គ្មានផ្លាកលេខ១ អ្នកបើកបរ(មិនស្គាល់អត្តសញ្ញាណរត់គេខ្លួនបាត់)។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកាវាស់វែងនិងប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីដោយឡែកវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី ៕