ឃាត.កដែល​ចាក់​សម្លាប់​ថៅកែ​​​លក់​គ្រឿងបន្លាស់​រថយន្ត សមត្ថកិច្ចចាប់បាន​ហើយ

សៀមរាប៖ ឃាតករដែសម្លាប់ម្ចាស់លក់គ្រឿងរថយន្តបន្លាស់រថយន្តចាប់បានហើយ កាលពី​ល្ងាច​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគងខេត្តសៀមរាប។ ជន​សង្ស័យដែលឃាត់ខ្លួនឈ្មោះ​ ព្រហ្ម សុ​ព្រឹក្ស អាយុ២៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចា​ន់ស ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប មានមុខ​របរ គួ​ជេរ​ដី(ជំនួញ​ដីធ្លី)។ ចំណែកជនរងគ្រោះ​មាន ឈ្មោះ​ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ ស្ថិតក្នុង​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រង់ចំណុច​ខាងត្បូង​ស្តុ​ប​សណ្ឋាគារ​ស៊ី​ធី​អង្គរ។ ត្រូវ​បានឃាតករ​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច នា​អំឡុង​ម៉ោងជាង9យប់​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយ​ទើប​ភ្ញាក់ផ្អើល​នា​ម៉ោងជាង៧ព្រឹក ថ្ងៃទី២៤ខែ មេសា ឆ្នាំ២០១។

ក្រោយ​ធ្វើ​សកម្មភាព ឃាតករ​បាន​ដោះកាមម៉េរ៉ាសុវត្តិភាព រត់គេច​ខ្លួន​បាត់។ ករណីនេះ​សមត្ថកិច្ច​អះអាងថា ជា​អំពើ​ឃាតកម្ម ប្លន់​សម្លាប់។ ទន្ទឹមនិងនោះសមត្ថកិច្ច​ក៏បាន​នាំខ្លួន បុរស​ម្នាក់​ដែលជា​កម្មករ​បំរើការ​នៅផ្ទះ​ខាងលើ យកទៅ​សាកសួរ​ផងដែរ ដែលមាន​ឈ្មោះ​លឿ ភិ​រ៉ូ ឆ្នាំ​កំណើត១៩៨៣ មាន​ទីលំនៅ​ភូមិ​ធិបតី ឃុំ​ត្រី​ញ័រ ស្រុក​ពួក​ខេត្តសៀមរាប។

ប៉ុន្តែ​សមត្ថកិច្ច​រកឃើញ​លុយ ប្រមាណ​ជាង​មួយ​លាន​រៀល នៅក្នុង​ថតតុ​ដែល​មិន​បានគាស់។ ប្រភព​បន្តថា អំពើ​ឃាតកម្ម​ខាងលើ ហាក់បីដូចជា​មានការ​រៀប​គំរោង​ទុក ពីព្រោះ​កាមេរ៉ា​សុវត្ថិភាព​ត្រូវបាន​ដោះចេញ​ជាមុន ឯ​ទូរ​សព្ទ័​ដៃ​របស់​ជនរងគ្រោះ ក៏ត្រូវ​ឃាតករ​យកទៅ​បាត់​ផងដែរ ៕