ថៅកែKTVជាជនជាតិចិនម្នាក់បង្ខំនារី២នាក់ទៅអង្គុយជាមួយភ្ញៀវ សំណង៨ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង

Khmer Hot News
ភ្នំពេញ៖ សំណុំរឿងថៅកែJTV ចិនបង្ខំតារាសម្ដែង​ហ្វីហ្វី​ទៅអង្គុយជាមួយភ្ញៀវបានបញ្ចប់រឿង ដោយបាន​ទទួល​សំណង​ចំនួន​៨ពាន់​ដុល្លារ​ជាមួយលិខិត​សុំទោស​មួយ​ច្បាប់​ ពី​ថៅកែ​ចិន​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​ QI HAO​ GO​NG​ GOAN​ ។ ហេតុការណ៍មួយនេះបានកើតឡើង បន្ទាប់ពីបុរសជនជាតិ ចិន ម្នាក់ និងជាថៅកែហាងខារ៉ាអូខេយីងហោQI HAO GONG GOAN បានបង្ខំឲ្យនារី២នាក់ជាអ្នកបំរើភ្ញៀវ ឲ្យទៅក្រៅជាមួយ(ទៅដេក)មិត្តភក្រ្តខ្លួនតែនាងមិនព្រម ក៏បានធាក់និងទះកំភ្លៀងនារី២នាក់ បណ្ដាល ឲ្យរងរបួស ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខ KTV QI HAO GONG GOAN ជាប់ផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបភ្លឺពីនារីរងគ្រោះបានឲ្យដឹងថា នាងមិនមែនជាបុកគ្គលិកនៅហាងខារ៉ាអូខេខាងលើនោះទេ ដោយសារ តែមានមិត្តភក្រ្តនាងជាបុគ្គលិកនៅទីនោះនាងក៏មកលេងហើយពេលខ្លះថៅកែហាងក៏ហៅមកទទួលភ្ញៀវម្តង ម្កាលពេលចប់ភ្ញៀវក៏ទៅវិញ។ សាក្សីបន្តថា នៅមុនពេលកើតហេតុ មានមិត្តភក្រ្តម្នាក់ដែលជាបុគ្គលិក(នារីកំដរភ្ញៀវ)បានខលហៅនាង មកជួយកំដរភ្ញៀវ ដែលជាមិត្តភក្រ្តថៅកែ ពេលនោះនាងក៏បានមកមានគ្នាចំនួន៣នាក់ ខណះមកដល់ ក្នុងបន្ទប់ពួកនាងក៏ដើរចេញមកក្រៅវិញព្រោះភ្ញៀវទាំងនោះតែងតែបង្ខំនារីៗដែលជាដៃគូរទៅដេកជាមួយ ។បន្ទាប់មកស្រាប់តែថៅកែមកសួនាំហើយបានធាក់នាងពីក្រោយបណ្តាលអោយដួលហើយចាប់ទះកំភ្លៀងចំនួន២ដៃទើបបង្កការភ្ញាក់ផ្អើលតែម្តង។

សាក្សីបានបន្តទៀតថា ក្រោយពីកើតហេតុភ្លាមៗថៅកែហាងខារ៉ាអូខេ ខាងលើបានសងថ្លៃជំងឺចិត្តចំនួន៥០០ ដុល្លារ តែនារីរងគ្រោះមិនព្រម ទើបនាងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ ហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងត្របែក ដើម្បីហៅជនបង្កចូលខ្លួនមក ដោះស្រាយតាមផ្លូវច្បាប់ ៕
Q