ហាងលក់ទូរស័ព្ទយីហោ Jet black store កំពុងតែបោកប្រាស់អតិថិជន លក់ទូរ​ស័ព្ទ​ជាប់​កូដឲ្យអតិថិជនថា ជារបស់ Original

ភ្នំពេញ៖ ម្ចាស់ហាងលក់ទូរស័ព្ទដៃ យីហោ Jet black sto​re គ្មានការទទួលខុសត្រូវ ចំពោះអតិថិជន ដែលទិញទូរស័ព្ទដៃ ថ្មី(​គា​ស់​កែស) ១គ្រឿង ដោយអះអាងថា ជារបស់ថ្មី orig​in​al សម្រាប់ប្រើនៅប្រទេសកម្ពុជា តែកុហកអតិថិជនដោយលក់ទូរស័ព្ទសម្រាប់ប្រើនៅប្រទេសអាមេរិទៅវិញ(ជាប់ឡក់កូដ ប្រទេស មិនអាចដាក់ស៉ីម ប្រើនៅប្រទេសកម្ពុជាបានទេ)។

តាមប្រភពព័ត៌មានពីអតិថិជន ដែលបានទៅទិញទូរស័ព្ទនៅហាងខាងលើបានអោយដឹងថា កាលពីថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៧ ខ្លួនបានទៅទិញទូរស័ព្ទដៃទំនើប១គ្រឿង ម៉ាកiPhone 7plus rose gold តម្លៃ៧២០$ នៅហាងលក់ទូរស័ព្ទដៃយីហោ Jet black store ដែលមានទីតាំងនៅ តាមណ្ដោយមហាវិថីកម្ពុជាក្រោម ផ្ទះលេខ៧៣១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខណៈប្រើរហូតមកដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៨ ទូរស័ព្ទកំពុងតែប្រើដូចសព្វដងស្រាប់តែទូរស័ព្ទបានគាំង (លោតជាប់កូដប្រទេសតែម្ដង មិនអាចដាក់ស៉ីមប្រើប្រាស់បានឡើយ) ក៏បានយកទូរស័ព្ទដៃទៅអោយម្ចាស់ហាងលក់ទូរស័ព្ទដៃ យីហោ Jet black store(ហាងដែលទិញ) ពេលទៅដល់ម្ចាស់ហាងបានអោយទុកទូរស័ព្ទនៅកន្លែងគេសិន ដើម្បីអោយជាងធ្វើតេសមើលថាកើតអ្វីអោយច្បាស់។ រហូតមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ម្ចាស់ទូរស័ព្ទបានទៅសួរនាំ អំពីទូរស័ព្ទរបស់ខ្លួនដែលជាប់គាំងប្រើមិនកើត ថាយ៉ាងមិចទៅហើយ ភ្លាមនោះម្ចាស់ហាងបានប្រាប់មកវិញថា ទូរស័ព្ទនេះខូចហើយធ្វើអត់កើតទេ។

អតិថិជនដែលជាអ្នកទិញទូរស័ព្ទដៃ បានអោយដឹងបន្តទៀតថា នេះជាភាពគ្មានការទទួលខុសត្រូវ របស់ម្ចាស់ហាងលក់ទូរស័ព្ទដៃយីហោ Jet black store ព្រោះថា បើទូរស័ព្ទដែលប្រើខូច អេក្រង់ ឬ ធ្លាក់ខូច នេះជារឿងរបស់ម្ចាស់ទូរស័ព្ទតែនេះទូរស័ព្ទគាំង( ជាប់​lock codeប្រទេស)ប្រើមិនកើត ហើយម្ចាស់ហាងបែរឆ្លើយយករួចខ្លួនថា ទូរស័ព្ទខូចហើយធ្វើមិនកើតទេ នេះសបញ្ជាក់ឲ្យឃើញថា ម្ចាស់កំពុងតែបោកប្រាស់អតិថិជនហើយ ដោយពេលភ្ញៀវមកទិញទូរស័ព្ទនៅហាងរបស់ខ្លួនបានប្រាប់ថានជា របស់ original និងមានចេញវិក័យបត្រធានាត្រឹមត្រូវ តែដល់ទូរស័ព្ទរបស់អតិថិជនខូច មិនទទួលខុសត្រូវទៅវិញ ។

សូមបញ្ជាក់ផងដែរ ម្ចាស់ហាង យីហោ Jet black store លក់ដូរទូរស័ព្ទដៃ កុហកបោកប្រាស់ អតិថិជន របស់ជាប់lock code ដោះរួច នាំយកមកលក់នៅប្រទេសកម្ពុជា ថាជារបស់ Original សម្រាប់ប្រើនៅប្រទេសកម្ពុជា។

ជាចុងក្រោយ អតិថិជនដែលជាអ្នករងគ្រោះ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ជួយចុះត្រួតពិនិត្យ ទីតាំងហាងលក់ទូរស័ព្ទដៃខាងលើនេះផង ថាតើ បាននាំផលិតផល បង់ពន្ធត្រឹមត្រូវឬយ៉ាងណា?៕