សមត្ថកិច្ចបញ្ជូនខ្លួនស្ត្រីម្នាក់ប្រកបរបរសុីឈ្នលកត់កន្ទុយលេខអោយគេ(ឆ្នោតវៀតណាម)ទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចព្រហ្មទណ្ឌនៃអអិការដ្ឋានខណ្ឌសែខសុខ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនស្ត្រីម្នាក់ប្រកបរបរសុីឈ្នលកត់កន្ទុយលេខអោយគេ(ឆ្នោតវៀតណាម)ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីខាងលើឈ្មោះ កែវ សារ៉េត (ហៅកយ)  អាយុ៤៣ឆ្នាំមុខរបរសុីឈ្នូលកត់ឆ្នោតវៀតណាមអោយគេស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋនៅក្បែនោះបានរាយការណ៍ថា មានករណីលេងល្បែងសុីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)នៅចំណុចផ្ទះគ្មានលេខផ្លូវ លំភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ហើយលោកអធិការរងបានរាយការណ៍ទៅលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសុំគោលការចុះបង្រាប ។

ក្នុងការចុះបង្ក្រាបនេះក៏មានការអនុញ្ញាតិតាមរយះទូរស័ព្ទពីលោក ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ជាក់ស្តែងឃាត់ខ្លួនបានស្ត្រីខាងលើនិងដកហូតលុយខ្មែរចំនួន១៣.៥០០០រៀល ម៉ាសុីនគិតលេខចំនួន១ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ៕


Khmer Hot News