បុរស​នារីមួយគូរបានស្រឡាញ់គ្នា​ជិត​មួយ​ឆ្នាំ​មក​ហើយ ចុងក្រោយជាប់ខ្នោះ

​ភ្នំពេញ ៖ បុរស​នារីមួយគូរបានស្រឡាញ់គ្នា​ជិត​មួយ​ឆ្នាំ​មក​ហើយ តែមិនបានឈានដល់ការជ្រុលជ្រោះស៊ីជំរៅទេ គ្រាន់តែប៉ះពាល់រាង្គកាយខាងក្រៅប៉ុណ្ណោះ ព្រោះខាងស្រីតែងតែ​មក​ធ្វើ​ម្ហូបអោយខាងប្រុសដល់ក្នុងបន្ទប់ជាញឹកញ៉យ ស្រាប់តែត្រូវឪពុកម្តាយខាងស្រីដាក់ពាក្យប្តឹងអោយសមត្ថកិច្ចចាប់ខាងប្រុស​ពី​បទ «​បៀតបៀន​កេរ្តិ៍ខ្មាស​» ។ ដែលហេតុការណ៍ប្តឹងអោយចាប់ខ្លួននេះបានកើតឡើងកាលពី​វេលា​ម៉ោង​៦​.​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​មួយ​កន្លែង ស្ថិតក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​មានឈ្មោះ ម៉​ម កល្យាណ ហៅ​យ៉ា​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែកនារី​រង​គ្រោះ​មានឈ្មោះ លឹ​ម ស្រី​ម៉ា​ប់ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើតាមចម្លើយរបស់​ជនសង្ស័យបាន​ឲ្យ​ដឹង​ថា រូប​គេពិតជា​បាន​ប្រព្រឹត្តិ​លើ​រូប​នារី​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ព្រោះតែ​នារី​ខាងលើ និង​រូប​គាត់​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ជិត​មួយ​ឆ្នាំ​មក​ហើយ ដោយ​ធ្លាប់​ណាត់គ្នា​ដើរ​លេង​ជា​ច្រើន​ដង​រាប់​មិន​អស់ និង​ធ្លាប់​មក​ធ្វើ​ម្ហូប​ឲ្យ​គាត់​ហូប​សឹង​រាល់ថ្ងៃ ព្រោះ​គាត់​មិន​ចេះ​ធ្វើ​ម្ហូប​ទេ ។ ហើយនៅ​មុន​ពេល​កើតហេតុ ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ គាត់​បាន​ទូរស័ព្ទ​ហៅ​នារី​រង​គ្រោះ​មក​ធ្វើ​ម្ហូប​ឲ្យ​ហូបបានថ្ងៃត្រង់ បន្ទាប់មក​នាងក៏បាន​ត្រលប់​ទៅ​ផ្ទះ​វិញ ។ លុះនៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល បាន​ហៅ​នាង​មកធ្វើម្ហូប​ម្ដងទៀត ថែមទាំង​ហូប​ស្រា​បៀរ​ជាមួយ​មិត្តភក្តិ​ពីរ​នាក់​ផ្សេង​ទៀត សរុប​ទាំងអស់​៤​នាក់ ស្រី​២​នាក់ ប្រុស​២​នាក់ គឺ​ផឹកស៊ី​រហូត​ដល់​ម៉ោង​០៩​យប់ ​អស់​ស្រា​បៀរ​ជាង​កន្លះ​កេស ។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីផឹកស៊ីរួច មិត្តភក្ដិ​ស្រី​ប្រុស​២​នាក់​បាន​ចេញ​ទៅ​ក្រៅ​បាត់ នៅ​សល់​តែ​រូប​គាត់​បាន​ដេក​​ឱប​ថើប​ស្ទាបអង្អែល​សព្វ​រាង​កាយនារីរងគ្រោះខាងលើ តែ​មិន​បាន​រួមរក្ស​ឡើយ​ដោយ​ភាគីខាងស្រី​ឲ្យ​តែ​ស្ទាបអង្អែល និង​ថើប​គឺ​មិន​ឲ្យ​រួមរក្ស​ទេ ហេតុតែចិត្តស្រឡាញ់ចង់បានជាគូរអនាគត ​ក៏ព្រមធ្វើតាម ។ ពេល​ដែល​គាត់​ចាប់​ឱប​ថើប​នោះ នារី​រង​គ្រោះ​មិន​បាន​ប្រកែក​ទេ គ្រាន់តែ​ប្រាប់​ថា​មិន​ឲ្យ​រំលោភ​តែ​ប៉ុណ្ណោះ ។ លុះ​ពេល​ព្រឹក​ឡើង​រូបគាត់​បាន​បញ្ជាក់​ប្រាប់​នារីរងគ្រោះម្តងទៀត​ថា ខ្ញុំ​ស្រលាញ់ បើ​ចង់​ប្តឹង​ក៏​ប្តឹង​ទៅ​ខ្ញុំ​មិន​រត់​ទេ ។

តែបើតាមសំដី​នារី​រង​គ្រោះ​វិញ​បាន​និយាយ​ប្រាប់​ថា នាង និង​ជនសង្ស័យ​បាន​រាប់អាន​គ្នា​ស្រឡាញ់​ទុកដូចជា​បងប្រុស នាង​តែងតែ​ទៅ​ធ្វើ​ម្ហូប​ឲ្យ​ហូប​ជា​ញឹកញាប់ ។ មុន​ពេល​កើតហេតុ​នាង​បាន​ទៅ​ធ្វើ​ម្ហូប​ឲ្យ​ហូប​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្កិ​២​នាក់​ទៀត ពេល​ផឹកស៊ី​ចប់​ហើយ​មិត្តភក្តិ​បាន​ចេញ​ទៅ​បាត់ ស្រាប់តែ​ជនសង្ស័យ​បាន​បិទទ្វារ ហើយ​ចាប់​ឱប​ថើប​នាង​តែ​ម្តង ដោយរើមិនរួច នាង​បាន​និយាយ​យករួចខ្លួនថា បើ​ស្រលាញ់​គេ​មិន​ធ្វើ​អ​ញ្ចឹ​ង​ទេ គឺ​គេ​ចូល​ស្តី​តាម​ប្រពៃណី តែ​នាង​បាន​ប្រាប់​ជា​ជា​ច្រើន​ដង​ហើយ​ថា សុំ​រាប់អាន​ចាត់ទុកជា​បងប្រុស​តែ​ប៉ុណ្ណោះ ។ ពេល​ព្រឹក​នាង​បាន​ប្រាប់​ថា ឈប់​មក​ជាន់​នៅ​ទី​នេះ​ទៀត​ហើយ ព្រោះ​ស្អប់​អំពើ​ថោកទាប​បែប​នេះ ។

បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​បំពាន​រូបរាង​កាយ​នាង​មិន​ហ៊ាន​ប្រាប់​ឪពុក​ម្ដាយ​ទេ តែ​បាន​ប្រាប់​មិត្តភក្ដិ ក៏ត្រូវ​មិត្តភក្ដិ​ទូរស័ព្ទ​ប្រាប់​ឪពុក​ម្ដាយ​នាង​ឲ្យ​ដឹង ហើយ​ឪពុក​ម្តាយ​នាង​បាន​មក​ពី​ស្រុក ហើយ​នាំ​នាង​ទៅ​ប្តឹង​សមត្ថកិច្ច ។ បន្ទាប់​ពី​នារី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ហើយ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ បាន​ចុះ​ទៅ​ឃាត់​ជនសង្ស័យ​យក​មក​សាកសួរ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕