សមត្ថកិច្ចបញ្ជូនខ្លួនក្រុមជនសង្ស័យ ០៩នាក់ដែលជំនាញ ឆក់ប្លន់ ទៅឲ្យតុលាការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានបញ្ជូនខ្លួន ក្រុមជនសង្ស័យ ប្រុសស្រីចំនួន ០៩នាក់ (ស្រី ០៣នាក់) ដែលជា អ្នកជំនាញ ខាងឆក់ប្លន់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ បានឃាត់ខ្លួន បានជនសង្ស័យ ប្រុសស្រី ចំនួន ១១នាក់ រួមមាន៖
-ទី១ ឈ្មោះ សំ ចាន់ដារ៉ាវុធ ភេទប្រុស អាយុ២១ ឆ្នាំ ស្នាក់នៅបុរីកីឡា អាគាទី៨ជាន់ទី៤ផ្ទះ លេខ២១ និងមុខរបរចោរ
-ទី២ ឈ្មោះ ភឿង បិះគារ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបុរីកីឡា អាគាទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរចោរ
-ទី៣ឈ្មោះ ម៉ា សុដាណេ ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅបុរីកីឡា អាគាទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរចោរ
-ទី៤ ឈ្មោះ ម៉ៅ ស៉ីនិត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបុរីកីឡា អាគាទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរចោរ
-ទី៥ ឈិត រចនា ហៅឈីង ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅបុរីកីឡា អាគាទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរចោរ
-ទី៦ឈ្មោះ ប៉ែន វ៉ាន់ដេត ហៅដេត ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥ ភូមិប៉ប្រកខាងជើង សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមុខរបរចោរ
-ទី៨ឈ្មោះ សួង ចន្ធូ ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥ ភូមិប៉ប្រកខាងជើង សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមុខរបរចោរ
-ទី៩ឈ្មោះ សុខ អៀងលី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងមុខរបរចោរ
-ទី១០ឈ្មោះ ឌ.ន ស.ដ.រ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងមុខរបរចោរ
-និងទី១១ឈ្មោះ ឈ.ន ឈ.ឈ.ង ភេទប្រុ ស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងមុខរបរចោរ។ នៅពេលឃាត់ខ្លួន ក្រុមជនសង្ស័យ សមត្ថកិច្ចបាន ដកហូតបាន រួមកាំភ្លើងខ្លី២ដើម គ្រឿងញៀន ០៦កញ្ចប់តូចៗ និងម៉ូតូ ៦គ្រឿង។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ចំនួន ០៩នាក់នេះ ជាករណីតែមួយ ចំណែកជនសង្ស័យ ចំនួន ០៣នាក់ទៀត ជាករណីផ្សេង ដូច្នេះ នឹងបញ្ជូនមកតាមក្រោយ ៕