ហ៊ានឡើងលើផ្ទះគេ ប៉ុនប៉ងចាប់រំលោភលើកូនស្រី ទាំងកណ្តាលរាត្រី…

ខេត្តកណ្តាល៖ បុរសលើមធំពាសមេឃ ហ៊ានឡើងលើផ្ទះគេ ប៉ុនប៉ងចាប់រលោភលើកូនស្រីគេទាំងកណ្ដាលយប់ ហេតុការណ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ វេលាម៉ោង២៣ និង១៥នាទី នៅចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។ នារីរងគ្រោះមានឈ្មោះហ.ហ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរកម្មករ នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះមានស្លាកស្នាមជាំថ្ពាល់ខាងស្តាំ ជាំដៃខាងឆ្វេង ស្នាមជាំកខាងស្តាំ និងស្នាមរលាត់ ។ ចំណែកជនសង្ស័យឈ្មោះធួន សារ៉ាយហៅម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរជាងសណង់មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល ។ បានមកស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

បើតាមរបាយការណ៍របសសមត្ថកិច្ចបានដឹងថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានទ្បើងទៅលើផ្ទះរបស់ជនរងគ្រោះហើយបានបើកមុងចូល ចាប់ច្រចាច់ក និងខ្ទប់មាត់ ថើបលើជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានរើបំរះ និងខាំដៃជនសង្ស័យ ហើយស្រែកអោយឪពុកម្តាយជួយ ។ ក្រោយពេលឮសម្លេងស្រែកអោយជួយ ឪពុកម្តាយក៏ស្ទុះទៅ ឃើញជនសង្ស័យឈ្មោះធួន សារ៉ាយ នៅក្នុងមុងរបស់កូនប្រាកដមែន ឃើញដូច្នេះ ឪពុក ក៏បានតេមកប្តឹងនគរបាលប៉ុស្តិ៍ព្រែកគយ ភ្លាមៗនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយ សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕