សម្លាប់​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត​ ​រួច​ដោះយក​កាមេរ៉ា​សុវត្ថិភាព​​ទៅ​ទៀត

សៀមរាប ៖ ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជន​រង​គ្រោះជា​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត ដោយ​កាំបិត​ចុង​ស្រួច​ចំ​បំពង់ក​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម រួច​ហើយ​ក៏​ប្រមូល​យក​ទ្រព្យសម្បត្តិ​រួច​គេចខ្លួន​បាត់ ។

ករណី​ឃាតកម្ម​នេះបាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៩​យប់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ដ (​គ្មាន​ផ្លា​ក់​យី​យោ​) ស្ថិត​នៅ​ក្រុម​ទី​៩ ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​​សៀមរាប ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ មាន​គេ​ប្រទះ​ឃើញ​សព​ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ។

ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ពិត បារាំង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ ដែល​បាត់បង់​មិន​ទាន់​ដឹង ព្រោះ​ជន​រង​គ្រោះ​ស្នាក់​នៅ​ម្នាក់ឯង ។ ជន​រង​គ្រោះ ជា​មនុស្ស​ចូល​ចិត្ត​មនុស្ស​ប្រុស​ដូច​គ្នា ។ ករណី​នេះ​ជនល្មើស បាន​ដោះ​យក​កាមេរ៉ា​សុវត្ថិភាព រួច​គេចខ្លួន​បាត់ ។ រហូត​ដល់ម៉ោង​នេះ​សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​លម្អិត​ពី​ករណី​នេះ​នៅឡើយ ហើយ​កំពុង​បន្ត​ស្រាវជ្រាវ​បើក​ការ​ស៊ើបអង្កេត នៅ​កន្លែង​កើតហេតុ ៕