ឌុបនាងទៅផឹកត្នោតជូរ ដឹកដៃទៅក្រោយតូបយកដៃលូកលេងប្រដាប់ភេទ នាងប្រាប់ម្តាយប្តឹងប៉ូលីសឃាត់ខ្លួន

កំពង់ធំ៖ យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ពីបទ​រំលោភ​សេពសន្ថវ:ទៅលើ​អនីតិជន បន្ទាប់ពី​ទទួល​បណ្តឹង​ពី​ម្តាយ​ជនរងគ្រោះ នៅ​ម៉ោង២ និង៤០នាទី​រសៀល​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅ​ស្រុក​បារាយណ៍ ។ ជនសង្ស័យ​ឈ្មោះ សួន ស្រេង​ហុង ភេទ​ប្រុស អាយុ១៩ឆ្នាំ រស់នៅ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ។

មុនពេល​កើតហេតុ​ជនរងគ្រោះ​កូន​របស់គាត់ នាង​បាន​ទៅ​ស៊ីការ​គេ​នៅ​ក្នុងភូមិ​ទ្រៀល ហើយ​បាន​ជួប​ជាមួយ​ជនសង្ស័យ និង​បាន​និយាយ​ឲ្យ​ជនសង្ស័យ​ជូនទៅ​ផ្ទះដើម្បី​ផ្លាស់​សំលៀក បំពាក់ រួច​ជនសង្ស័យ​ក៏បាន​ឌុប​នាង​ទៅ​ផឹក​ទឹកត្នោតជូរ នៅ​តូប​លក់​ត្នោត​មួយកន្លែង ។ បន្ទាប់មក​ជនសង្ស័យ​បាន​ដឹក​ដៃ​នាង​ទៅខាង​ក្រោយ​តូប​លក់​ទឹកត្នោតជូរ ហើយក៏​បានធ្វើ​សកម្មភាព​ដោយ​យក​ម្រាមដៃ​លូក​ចូល​ប្រដាប់ភេទ​របស់​នាង រួច​ពេលនោះ​នាង​ក៏​ត្រឡប់ទៅផ្ទះ​វិញ ។ ចំណែក​ជនសង្ស័យ​នៅ​ផឹក​ត្នោត​ជូរ​បន្តទៀត ពេល​នាង​ទៅដល់​ផ្ទះ​នាង​ក៏​និយាយ​រឿង នេះ​ប្រាប់​ម្តាយ​របស់​នាង លុះ​ថ្ងៃទី២២ ខែ មេសា​នេះ​ម្តាយ​ជនរងគ្រោះ​មក​ដាក់​បណ្ដឹង នៅ​ប៉ុស្ដិ៍​ទ្រៀល​ឲ្យ​ឃាត់​ជនសង្ស័យ​តែម្ដង ។

ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​យ៉ាង​ដូច្នេះ​មែន ដោយសារតែ​រូបគេ និង​នាង​ធ្លាប់មាន​ទំនាក់ទំនង​នឹង​គ្នា មិនមែនជា​ការចាប់​បង្ខំ​នោះឡើយ បើសិនជា​នាង​មិន​ព្រម ហើយ​មិន​ធ្លាប់​ស្រលាញ់គ្នា​នោះ នាង​ស្រែក​ហើយ ហើយក៏​មិន​ឲ្យ​រូបគេ​ឌុប​ទៅផ្ទះ រួច​សុខចិត្ត​មក​ផឹក​ទឹកត្នោតជូរ​ជាមួយ​គេ​នោះដែរ ។ សមត្ថកិច្ច​នៅពេលដែល​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ត្រូវតែ​ចាត់វិធានការ ជនសង្ស័យ​ត្រូវបាន​ឃាត់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕