ខឹង​អ្នកផ្ទះ​ស្តីបន្ទោស​រឿង​ដើរលេង​​យប់ ​ចងក.សម្លាប់ខ្លួន

ពោធិ៍សាត់៖ បុរស​វ័យ២៣ឆ្នាំ​ម្នាក់ដោយសារ​ខឹង​និង​បងប្អូនស្តីបន្ទោស​តិចតួច រឿង​ដើរលេង​នៅពេល​យប់ ក៏បាន​គិត​ខ្លីសម្រេច ចិត្ត​យក​ខ្សែ​លី​ឡុង ចងក សម្លាប់ខ្លួន នៅ​ផ្ទឹម​ផ្ទះ​ខាងលើ ខណៈ​បងប្អូន​និង​អាណា​ព្យាបាល ដេក​នៅ​ខាងក្រោម ។ ហេតុការណ៍ បានកើតឡើងកាលពី​ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតនៅ​នឹង​ផ្ទះ​របស់ខ្លួន ក្នុងភូមិ​ព្រៃខ្លា ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ជន​រង​ដែល​បាន​ចងក​សម្លាប់ខ្លួន​នោះ មានឈ្មោះ​ផេង សុជា ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ​ជនជាតិខ្មែរ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ក្រោយ​ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ បញ្ជាក់ថា​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ ចងក​ធ្វើអត្តឃាត ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន។ រហូតមកទល់​ពេលនេះ សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី ៕