សង្ស័យឈុតឆាកល្ងោន អាជ្ញាធរខ័ណ្ឌដូនពេញ ចុះបង្ក្រាបបនល្បែងក្នុងសំណង់ចាស់ក្បែរវត្តភ្នំ លទ្ធផលឃើញតែអ្នកលេងបាល់

ភ្នំពេញ៖ ពលរដ្ឋរស់នៅក្បែរជុំវិញរមណីដ្ឋានវត្តភ្នំភាគច្រើនត្រូវបានគេដឹង ឮលើកឡើងសុឹងគ្រប់មាត់ថា នៅក្នុងអាគារចាស់មួយ ក្បែរអគ្គីសនីកម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានតៃកុងឡានអ្នកធំ កាងបើកបនល្បែងសុីសង អាប៉ោង បៀ ក្នុងកម្រឹតទឹកប្រាក់មិនចាញ់កាសុីណូឡើយ បើកលេងយូរខែណាស់មកហើយ ទោះជាពត៌មានចុះផ្សាយ ប្រៀបបីដូចជាប្រាប់ដំណឹងដល់អាជ្ញាធរ មានចំណាត់ការយ៉ាងណានោះ គឺសូន្យ មិនហ៊ានចុះទៅបង្ក្រាប មានតែអ្នកចុះទៅយកលុយ ហើយក្រោយពីសាពត៌មានក្នុងស្រុក ចុះផ្សាយដដែលៗ មិនចេះធុញ ហើយសង្ស័យលោក សុខ ពេញវុធ និយាយលែងចេញ ទ័លត្រង់ អ្នកកាងល្បែងបុណ្យសក្តិធំជាងខ្លួន ទើបនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ លោកអភិបាលខណ្ឌលួចដឹកនាំកម្លាំងចុះទៅស្ងាត់ៗ មិនហ៊ានប្រាប់អ្នកសារពត៌មានឲ្យដឹង ចុះទៅជាមួយ សង្ស័យខ្លាចបែករឿងផ្ទៃក្នុង រហូតដល់យប់ថ្ងៃដដែល ទើបឃើញរដ្ឋបាលខណ្ឌដូនពេញ បង្ហោះបង្ហើររូប ខ្លឹមសារ ការចុះប្រតិបត្តិការ ដ៏ក្តៅមហិមា របស់អាជ្ញាធរខណ្ឌដូនពេញ គ្រានចុះទៅទីតាំងអាគារចាស់ខាងលើ ហើយអះអាងថា គ្មានអ្នកលេងល្បែងសុីសង នីក្នុងនោះឡើយ មានតែអ្នកលេងបាល់ប្រមាណ​៥០​នាក់ ។

បើតាមពលរដ្ឋ ដឹងហេតុការណ៍កនរោយអាជ្ញាធរ ចុះទៅផ្ទាល់ហើយអះអាងថាគ្មានល្បែងសុីសងនោះ ម្នាក់ៗផ្ទុះសំណើច ហៀរទឹកមាត់កក្លាក់ទៅហើយ ការបំភ្លឺ ប្រាប់ក្នុងគ្រុប រដ្ឋបាលខណ្ឌដូនពេញ ថាគ្មានល្បែងសុីសង ជាវិធីសាស្រ្តមួយ លាងសម្អាតខ្លួន លាបពណ៌ វាគ្មានអ្វីពិបាកយល់នោះទេ មុននឹងចុះទៅ ទូរស័ព្ទប្រាប់ឲ្យដឹងមុន រួចចុះទៅជាក្រោយ សួរថាចាប់បានដែរឬ ? ៕