អុញ! បើកណេតបង្កប់ល្បែងសុីសងក្បែរសាលាសង្កាត់ផ្សារកណ្ដាល១ អាជ្ញាធរបិទភ្នែកមើលមិនឃើញ

ភ្នំពេញ៖ យោងតាមប្រភពច្បាស់ការមួយ បានបង្ហើបអោយដឹងថា ទីតាំងណេត(B55)បង្កប់ល្បែងសុីសងខុសច្បាប់ កំពុងបើកលេងយ៉ាងរលូន អាជ្ញាធរមូលដ្ឋានមើលមិនឃើញ ដែលទីតាំងនោះស្ដិតតាមបណ្ដោយផ្លូវ១៤៤កែងនិងផ្លូវលេខ១៥ ផ្ទះលេខ ៥២ ក្បែសាលាសង្កាត់ផ្សារ កណ្ដាល១ ស្ថិតក្នុងសង្កាត់ ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងមួយនេះ កំពុងតែបើកលេងយ៉ាងរលួន បំពានយ៉ាងធ្ងន់ធ្ងរទៅលើ ប្រសាសរបស់ សម្ដេច ក្រឡា ហោម សខេង ដែលកន្លងមក សម្ដេច ធ្លាប់ដាក់បទបញ្ជាឲ្យបិតបនល្បែងទាំងអស់ ហើយនៅពេលថ្មីៗ នេះទៀត លោក ឃួង ស្រេង អភិបាល នៃគណៈ អភិបាល រាជធានីភ្នំពេញ ធ្លាប់បានចេញបទបញ្ជាឲ្យលោកអភិបាលខណ្ឌ ទាំង១២ អនុវត្ត គោល នយោបាយ ភូមិ-ឃុំ មាន សុវត្ថិភាព ទាំង៩ចំណុច របស់ រាជរដ្ឋា ភិបាល ដើម្បីលុបបំបាត់រាល់បទល្មើសទាំងអស់ជាពិសេសគឺល្បែងសុីសងនេះតែម្ដង ។

សូមបញ្ជាក់ថាល្បែងសុីសងខុសច្បាប់ជាច្រើនកន្លែងទៀត នៅក្នុងមូលដ្ឋានខណ្ឌដូនពេញដែលអជ្ញាធរមិនមានវិធានការ បង្កាប់ ៖ ដូច្នេះហើយទើបប្រជាពលរដ្ឋ សំណូមពរ ដល់ លោក សុខ ពេញ វុធ ដែលជា អភិបាលនៃ អភិបាល ខណ្ឌដូនពេញ មេត្តាមាន វិធានការទប់ស្កាត់និងបង្កាបផង ព្រោះករណីកើតមានចោរលួច ឆក់ ប្លន់និងអំពើហឹង្សាក្នុងគ្រួសារ ដើម ចមកើត ចេញពីល្បែងនេះតែម្ដង ៕