ម្ដាយ​រវល់​ធ្វើ​ម្ហូប កូន​​ស្រី​អាយុ​១​ខួប​៦​ខែ ត្រូវ​រថ​យន្ត​​កាម​រីឆ្លាម​ថ​យ​កិន​ក្បាល​បែក​ខួរ​ស្លាប់

ភ្នំពេញ៖ ក្មេងស្រី​អាយុ​១​ខួប​៦​ខែ ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ខណះ​ពេ​ល​រត់​តាម​បងប្រុស​អាយុ​​៥ឆ្នាំ​ទិញ​ម្រេច​ឲ្យ​ម្តា​យ​​ធ្វើ​ម្ហូប​ក៏​ត្រូវ​ម៉ាក​កាម​រីឆ្លាម​ថយក្រោយ​កិន​បែក​ក្បាល​ស្លាប​តែ​ម្តង ។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់​ផ្អើ​ល​កាល​ពី​វេលា​ម៉ោង​១១​និង​១៥​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាម​បណ្តោយ​ផ្លូវ​បេតុង ចំណុចមុខផ្ទះគ្មានលេខ ក្នុងបុរីពិភ​ពថ្មី ភូមិខ១សថ្កាត់ច្រាំងចំរេះទី២ ខណ្ឌ​ឫស្សី​កែវ ។

យោងតាម​ប្រភព​ព័ត៌មាន​ពី​ម្តាយ​ក្មេងស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រូបគាត់​បាន​ប្រើ​កូន​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​ឲ្យ​ទៅ​ទិញ​ម្រេច​ដោយ​មិន​បាន​ដឹង​ថា កូន​ស្រី​អាយុ​១ខួប៦​ខែ​រត់​ទៅ​តាម​ពីក្រោយ​ទៅ​ជា​មួយ​បង​វា​ទេ​ដោយ​គាត់ជា​ម្តាយ​រវល់​ធ្វើ​ម្ហូបក្រោយ​មក​ស្រាប់​តែលឺកូន​ប្រុស​អាយុ៥​ឆ្នាំស្រែក​គាត់​ស្មា​ន​ថា ឆ្កែ​ខាំ​កូន​ប្រុស​នោះ​ស្រាប់​តែ​គាត់​ចេញ​ទៅ​មើល​បែ​ជា​ឃើញ​កូន​ស្រីអាយុ១​ខួប៦​ខែ​បែក​ខួរ​ស្លាប់​នៅ​ផ្លូវ​ទៅ​វិញ ។

ក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ​ពុទ្ធ លក្ខណា អា​យុ​១ខួប៦ខែ ជា​កូនទី២​ឪពុក​ឈ្មោះ​ពុទ្ធ ប៊ុន​ថន អាយុ២៨ឆ្នាំ មុខរបរ បើកឡាន​នឹង​ម្តាយ​មាន​ឈ្មោះ​គង់ ស៊ីុចាន់ អាយុ២៦ឆ្នាំ មាន​មុខ​របរ នៅផ្ទះ​អ្នក​ទាំង​៣​នាក់​ស្នាក់​នៅ​កើត​ហេតុ ។ រថយន្ត​បង្កម៉ាកកាមរីឆ្លាម​ពណ៍ស្ករ​ពាក់​ស្លា​ក​លេខ​ភ្នំពេញ​2Q-4513​មាន​ឈ្មោះ​សាន់ នី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មាន​មុខរបរ លក់ដូរ​មាន​ទី​លំ​នៅ​ភូមិ​កណ្តាលទ្យល ឃុំកំពង់ត្រា​ច​លិច ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅ​កន្លែ​ង​កើតហេតុ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់​ទង​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​កន្លែង​កើត​ហេ​តុ​ធ្វើការ​វាស់វែង​យក​រថយន្ត​នឹង​អ្នក​បើកបរ​ទៅ​រក្សា​ទុកនៅ​ការយាល័យ​ចរារណ៍​ផ្លូវគោក​នៃ​ស្ន​ងការ​ដ្ឋាននគរបាល រាជធានីភ្នំពេញ​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ។ ចំណែ​ក​ឯសព​ក្មេងស្រីរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រ​គល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ៕