ព័ត៌មានលម្អិត! ស្លាប់២នាក់ រងរបួស៥នាក់ធ្ងន់ រថយន្ត​ធ្លាក់​ពី​លើ​ផ្លូវ ក្រឡាប់​ជា​ច្រើន​ត្រឡប់

ខេត្តព្រះវិហារ៖ កាល​ពី​វេលា​ម៉ោង​៦និង ១៥នា ទី ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ មានករណី​គ្រោះ​ថ្នាក់​ចរាចរ​មួយ​ដែល​បង្ក ឡើង​ដោយ​ខ្លួន​ឯង បណ្តាល​អោយស្លាប់មនុស្សចំនួន២នាក់ និង​៥​នាក់​ទៀត​រង​របួស​ធ្ងន់ តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៦២ ចន្លោះគីឡូ​ម៉ែត្រ​លេខ​១៩៥-​​១​៩​៦ ឋិ​តក្នុង​ភូមិ​ពាក់​ស្បែក ឃំុ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

យោង​តាម​ការ​បញ្ជាក់​អោយ​ដឹង​ពី​សាក្សី​នៅ​ក​ន្លែ​ង​កើត​ហេតុ​បាន​និយាយ​ថា ករណី​គ្រោះ​ថ្នាក់​ខាង​លេី​នេះ គឺ​បណ្តាល​មក​ពី​រថយន្ត​ដាច់​ក្រឡេ​កង់​មុខ ផ្នែក​ខាង​ស្តាំ ហេីយស្ថិត​នៅ​ក្នុង​ល្បឿន​លឿន ទើប​ធ្វើ​អោយ​រថយន្ត​ធ្លាក់​​ពី​លើ​ផ្លូ​វ ក្រឡាប់​ជា​ច្រើន​ត្រឡប់ មកប៉ះ​ជា​មួយនិ​ង​បង្គោល​ភ្លើង បាក់​អស់​ចំនួន​១​ដើម ធ្វើអោយ​មនុស្ស​ចំនួន​២​នាក់​ស្លាប់​ភ្លាម​ៗ នៅ​និង​កន្លែង ចំណែក​៥​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ត្រូវរថយ​ន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីពេទ្យ​កង​ពល​ធំ​អន្ត​រា​គមន៍​លេខ ដឹកភ្លាមៗ​យកទៅ​ជួយ​ស​ង្គ្រោះ​បន្ទាន់ នៅ​មន្ទី​ពេទ្យ​សម្តេច​តេជោ ហ៑ុន សែន​ស្រអែម ។

លោក យឿម ឡំ អធិការរង​នគរបាល​ស្រុក​​ជាំ​ក្សាន្ត បាន​អោយ​ដឹង​ថា ជន​រងគ្រោះ​ទី​១ឈ្មោះ អ៑ុល សុខា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ(ស្លាប់) ទី​២ ភេទ​ស្រី​ស្លាប់ ប៉ុន្តែ​មិន​ស្លាល់​អត្ត​សញ្ញាណ ទី៣​ឈ្មោះ ចាន់ យ៉ុង ភេទស្រី អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ ទី៤ ឈ្មោះ អ៑ុល ស្រីណូ ភេទស្រី អាយុ ២៤ឆ្នាំ រងរបួសធ្ងន់ ទី៥ឈ្មោះ អ៑ុល ដា​វីត ភេទប្រុស អាយុ៦ឆ្នាំ រងរបួសបាក់ជើង​ស្តាំ និងបាក់ឆ្អឹងដងកាំបិត ទី៦ឈ្មោះ អ៑ុល ដារា ភេទប្រុស អាយុ៦ឆ្នាំ របួសដៃឆ្វេង និងទី៧ ឈ្មោះ សិ លា ភេទស្រី អាយុ២៦ឆ្នាំ រងរបួស​ធ្ងន់ អ្នកទាំងអស់រស់នៅភូមិហាងខូសួន ឃុំ​សាម​គ្គី ក្រុង​ស្ទឹង​ត្រែង ខេត្ត​ស្ទឹង​ត្រែង ។

លោក​ថា រថយន្ត​ដែល​រងគ្រោះ​​ខាង​លេី​ម៉ាក​ឡិច​សុីស​៣០០ ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​កំពង់ធំ 2A-1611 បេីកបរ​ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង ។

បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​​៥​នាក់​ខាង​លេី​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទីរ​ពេទ្យ​សម្តេច​តេជោ ហ៑ុន សែន​ស្រអែម ដឹកយក​ទៅ​ជួយ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មករា ខេត្ត​ព្រះ​វិហា​រ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​ពី ត្រូវ​បាន​បង​ប្អូន​កង​ទ័ព​ជួយ​ដឹក​យក​ទៅ​តម្កល់​ទុក្ខ​នៅ​វត្ត​ត្រពាំង​សង្កែ​ខាង​កេីត រងចាំសាច់ញ្ញាតិ​មក​ទទួ​​​ល​យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណីរ ៕