ចោរ​១​​ក្រុម​​​បក្ស​​ពួក​​៨​​នាក់​ កាប់​​​ជន​រងគ្រោះ​ជិត​១០០ថ្នេរ​ប្លន់​​​ម៉ូតូ​ ចាប់​​បាន​​២​​នាក់​ហើយ

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ២០១៨ វេលា​ម៉ោង១៣ និង​០០​នាទី អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ បានធ្វើការ​ស្រាវ​ជ្រាវ​បន្ត​ឃាត់​ខ្លួន​ជន​សង្ស័យ​បន្ថែម​១​នាក់​ទៀត នៅ​ចំណុច​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យព្រះកុសមៈ សង្កា​ត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក ពាក់ពន្ធ័ករណី លួច​មាន​ស្ថាន​ទម្ងន់​ទោស (ដោយ​ប្រព្រឹត្ត​អំពើ​ហឹង្សា​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​យក​ម៉ូតូ) កាល់ពីថ្ងៃ​ទី​១០ខែមេសាឆ្នាំ ២០១៨ វេលា​ម៉ោង ០៤ និង​២០​នាទី មាន នៅចំណុច​មុខស្ថានីយ៍​ប្រេង​សាំ​ង​តេលា ផ្លុវ២០០៤ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌសែនសុខ បង្កឡើង​ដោយ​ជន​សង្ស័យ​ចំនួន​០៨​នាក់ (គេច​ខ្លួន) មធ្យោបាយ ០៣​គ្រឿង ប្រដាប់​ដោយ​ដាវ​សា​ម៉ូរ៉ៃ និង​កាំបិត​ផ្គាក់ ។

ជន​សង្ស័យ​ចំនួន​(០៨នាក់ ) ឃាត់ខ្លួន​បន្ថែម​ចំនួន​០១​នាក់
១-ឈ្មោះ ប៊ុន សុធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន​ជាតិ​ខែ្មរ មុខរបរ កម្មករ​លាង​ឡាន ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោ​ម​ចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារ​ធាតុ​ញៀន​) នៅថ្ងៃទី១២-០៤-២០១៨ តាមផ្លូវ​២០​០៤ ។
២-ឈ្មោះ ហេម មាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរ កម្មករកម្មករ​អនាម័យ​នៅ​មន្ទីរ​ពេទ្យព្រះកុសមៈ ស្នាក់នៅក្នុងមន្ទី​ពេទ្យ​ព្រះ​កុសមៈ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (គ្មាន​សា​ធាតុ​ញៀន) នៅថ្ងៃទី​១៣-០៤-​២០​១៨ ក្នុងមន្ទីរពេទ្យព្រះកុសមៈ ។
ជនរងគ្រោះចំនួន ០២នាក់ រួមមមាន ៖
១-ឈ្មោះ ឆៃ នាថ ភេទប្រុស អាយុ២១ឆ្នាំ ជ​ន​ជាតិខ្មែរ មុខរបរបុគ្គលិកក្លឹបអាវ៉ាឡុន ស្នាក់​នៅ​​ផ្ទះជួល ផ្លូវបេតុង ភូមិប៉បក្រកខាងជើង សង្កាត់​កាកាប ខណ្ឌពោធិ៍សែនជ័យ (របួស​ចំ​កណ្តាល​ក្បាល ដាច់​ស្បែក​ដេរ​ចំនួន​៤៨​ថ្នេរ , ថ្ពាល់​ខាង​ឆ្វេង​ដាច់​ស្បែក​ដេរ​ចំនួន ៣៥​ថ្នេរ , ប្រអប់​ដៃ​ខាង​ស្តាំ​ដាច់​ស្បែក​ដេរ​ចំនួន​២២​ថ្នេរ ) សរុប​ដេរ​ចំនួន​៩៥​ថ្នេរ (សំរាកព្យាបាល​នៅ​មន្ទី​រពេទ្យ​សម្ភ​ពរ​ស្មី )។
២-ឈ្មោះ ព្រឿន ប៊ុនណាល់ ភេទប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក​ក្លឹប​អាវ៉ា​ឡុ​ន ស្នាក់​នៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិប៉បក្រក​ខាង​ជើង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ (គ្មា​ន​របួស) ។

សម្ភារៈបាត់បង់ ៖ ម៉ូតូចំនួន០១​គ្រឿងម៉ាក​ស្កុម​ពី ផលិត​ឆ្នាំ​២០១២ ពណ៌​ឈា​មជ្រូក ពាក់ស្លា​ក​លេខក្រចេះ 1B-8221 ។
ដំណើររឿង នៅមុនពេលកើតហេតុ​ក្រុមជន​រង​គ្រោះ មានគ្នាចំនួន ០៤នាក់ ចេញពីកន្លែង​ធ្វើ​កា​រ នៅ​ក្លឹប​អាវ៉ា​ឡុន ដោយក្រុមជនរង​គ្រោះ​មា​ន​គ្នា​ចំនួន​០៤​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង​ធ្វើដំ​ណើ​រ​តាម​ផ្លូវ​២០០៤ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រួច​បាន​នាំ​គ្នា​ចូល​ផឹក​នៅ​ក្លឹប​ផ្លេ​ក្លឹប ភូមិ​ត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែ​ន​សុខ លុះ​ដល់​ម៉ោង​០៤ និង​៤០នាទី ក្រុមជន​រងគ្រោះទាំង០៤នាក់ បានចេញពីក្លឹបផឹកស៊ី មកដល់ចំណុចកើតហេតុ បានជួបជាមួយ​ក្រុម​ជន​សង្ស័យ មាន​គ្នា​ចំនួន​០៨​នាក់ ជិះម៉ូតូ ០៣​គ្រឿង រួចក៏​មាន​ជំលោះ​ប្រតាយ​ប្រតប់​គ្នា និង​កាប់​គ្នា រួចក្រុមជនរងគ្រោះ​បាននាំគ្នា​រត់​គេច​ខ្លួ​ន ក្រោយមក​ក្រុមជនសង្ស័យ​បានលើ​ម៉ូតូ​រប​ស់​ជនរងគ្រោះ​ជិះ​គេច​ខ្លួន បន្ទាប់មក​ក្រុមជនរ​ងគ្រោះ​បាន​មក​កន្លែង​កើត​ហេតុ​វិញ ដើម្បីយក​ម៉ូតូ​របស់​ខ្លួន ស្រាប់តែ​បាត់ម៉ូតូចំនួន​០១គ្រឿង​ម៉ាក​ស្កុម​ពី ផលិត​ឆ្នាំ ២០១២ ពណ៌ឈាម​ជ្រូ​ក ពាក់​ស្លាក​លេខ​ក្រចេះ​1B-8221 មិនឃើ​ញ​ម៉ូតូ ហើយនៅសល់តែម៉ូតូ០១គ្រឿង ទើបជន​រងគ្រោះ​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​អូរបែក​ក្អម​តែ​ម្តង ។

លុះ​ដល់​ថ្ងៃ​ទី​១២-០៤-២០១៨ វេលា​ម៉ោង ០១ និ០៥​នាទី សមត្ថកិច្ច​បាន​ធ្វើការ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ បាន​ឃើញ​ជន​សង្ស័យ​ខាង​លើ​ដែល​មា​​ន​ភិនភាគ​ដូច​ក្នុង​កាមេរ៉ា​សុវត្ថិភាព ពាក់ពន្ធ័​ក្នុង​ករណី​លួច​មាន​ស្ថា​ទម្ងន់​ទោស (ដោយប្រ​ព្រឹត្ត​អំពើ​ហឹង្សា​ប្រើ​ដាវ​សាម៉ូរ៉ៃកាប់​យក​ម៉ូតូ) កាលពីថ្ងៃទី១០-០៤-២០១៨ វេលា​ម៉ោង​០៤ និង​២០​នាទី នៅចំណុច​មុខស្ថានីយ៍ប្រេង​សាំ​ង​តេលា ផ្លុវ២០០៤ ភូមិអូរបែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌសែនសុខ រួចបានកម្លាំង​យើ​ង​បាននាំខ្លួន​ជនសង្ស័យខាង​លើមកធ្វើការ​សា​ក​សួរស្រាវជ្រាវ និងដោយមានការ​សហការ​ពី​ក​ម្លាំងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ នៅ​ថ្ងៃ​ទី​១២-០៤-២០១៨ វេលាម៉ោង១៣ និង០០នាទី ជនសង្ស័យខាងលើបាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ក្នុង​ករណី​ខាង​លើ​ពិត​ប្រាកដ​មែន ។ លុះដល់ថ្ងៃទី​១៣-​០៤-​២០​១៨ វេលាម៉ោង១៣ និង០០នាទី​អធិការដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ បានបន្តរឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ហេម មាន នៅក្នុងមន្ទីរពេ​ទ្យ​ព្រះកុសមៈ​យក​មកធ្វើការ​សាកសួរ​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ ។ បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ឃាត់​ខ្លួន នៅអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បីអនុ​វត្ត​តា​ម​នីតិវិធី ៕