សាងល្អបានល្អសាងអាក្រក់ដេកគុកចំថ្ងៃបុណ្យចូលឆ្នាំថ្មី

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ ខ្លះចេញដើរលេងកំសាន្ត ខ្លះ​បាន​ជួប​ជុំ​គ្រួសារ ទទួល​ទេវតា​ឆ្នាំ​ថ្មី យ៉ាងសប្បាយ​រីក​រាយក្រៃ​លែង ។ ដោយ​ឡែក​អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ ក៏​បាន​បញ្ជូន​ជន​សង្ស័យ​ស្រីប្រុ​ស​ចំនួន ០៣នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទា​ទោស​តាម​ច្បាប់ ពាក់​ព័ន្ធ​ករណី​ជួល​រថយន្ត អ្នក​ដ៏​ទៃ ចំនួន​៤២​គ្រឿង​ទៅ​បញ្ចាំ ។

ជន​សង្ស័យ​ទាំង​០៣​នាក់​នោះ​គឺ៖
ទី១-ឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា ភេទស្រី អាយុ​៣៥​ឆ្នាំ
ទី២-ឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស អាយុ៤២ឆ្នាំ និងទី៣-ឈ្មោះ ផេង លី ហៅ ដា ភេទស្រី អាយុ៣៣ឆ្នាំ ។

តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ នុប សុវ​ណ្ណា ជាអាជីវករ នៅខេត្តកណ្តាល និង ឈ្មោះ អឿន ឡោ ជាអាជីវករ នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ពួក​គាត់​ទាំង០​២​នាក់ បានជួលរថយន្ត​ឱ្យទៅ​ជន​សង្ស័យឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា តាំងពី​អំឡុងខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ​ឈ្មោះនុប សុវណ្ណា បានជួល រថយន្តឱ្យ​ជន​ស​ង្ស័​យអស់ចំនួន០៩គ្រឿង ឯឈ្មោះ អឿន ឡោ បានជួល​រថយន្ត​ឱ្យ​ជន​សង្ស័យ​អស់​ចំនួន ០៣​គ្រឿង រហូតដល់​ចុង​ខែ​មករា ឆ្នាំ២០១៨ ជន​សង្ស័យ​ពុំឃើញ​យក​ប្រាក់​ថ្លៃ​ឈ្នួល​មក​បង់​និ​ង​ធ្វើ​កិច្ច​សន្យា​បន្ត ហើយរកលេ​សភូត​កុហក់​គេច​វេះ ដោយ​សន្យា​ម្តង​ថ្ងៃ​នេះ ម្តង​ថ្ងៃ​នោះ ទើប​ពួក​គាត់​ដាក់​ពាក្យ​បណ្តឹង ដល់​សមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យជួយស្រាវជ្រាវតាមច្បាប់ ។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចជំ​នាញ​នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ​កង​រាជអាវុធហត្ថរាជធានី​ភ្នំពេញ បានឃាត់ខ្លួន ជន​​សង្ស័យឈ្មោះ ឃាម រដ្ឋា ហៅយ៉ា យក​ម​កសួរនាំ។តាមវិធានជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចំលើយសារភាព​របស់​ជន​រងគ្រោះបានឲ្យដឹងថា រូបនាងពិតជា បាន​ជួលរថយន្ត​ពីម្ចាស់​ទាំង០២នាក់​ខាងលើ អស់​ចំនួន១២​គ្រឿង​ពិត​ប្រាកដ​មែន ។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កម្លាំង​ជំនា​ញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ​អាវុធ​ហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ​ជាប់ពាក់ព័ន្ធ ចំនួន០២នាក់បន្ថែមទៀត​គឺ​ឈ្មោះ​ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទ​ប្រុសនិងឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបី សមត្ថកិច្ចអាវុធហត្ថ​រាជធានីភ្នំពេញ​បានរក​ឃើ​​ញ​ជនរងគ្រោះ១៤នាក់ផ្សេងទៀត ដែល​ចាញ់​ក​ល​ល្បិច ក្រុមឆើតទាំង០៣នាក់នេះដូចគ្នា ហើយសមត្ថកិច្ចបាន ទំនាក់ទំនងជនរងគ្រោះ ទាំង១៤នាក់មកដាក់ពាក្យបណ្តឹង ។ សរុប​ជន​រ​ង​គ្រោះ ដែលសមត្ថកិច្ចបានរកឃើញ​ចំនួន​១៦​នាក់ ត្រូវបានក្រុមឆើតទាំង០៣នាក់ជួល​រថយន្ត​​មក​បញ្ចាំ អស់​ចំនួន​៣៤​គ្រឿង ។
ដោយយោងលើភស្តុតាងស៊ីសង្វាក់មិនអាចប្រកែកបាន ជនសង្ស័យទាំងបីនាក់​ព្រមសារ​ភា​ព​​ជា​លើកទី២ថា ក្រុម​ខ្លួនពិតជាបានជួលរថយ​ន្តពីជនរងគ្រោះយកមកបញ្ចាំនិងដាក់ជួលបន្តពិតប្រាកដមែន តែមិនមែនជួលត្រឹមតែ​៣៤​គ្រឿ​ងនោះទេ គឺពួកនាងបានជួលរហូត​ដល់​ទៅ​៤២គ្រឿង ពីជនរងគ្រោះទាំង១៦ និងជន​រង​គ្រោះផ្សេងទៀត ដែលសមត្ថកិច្ចមិន​ទាន់​អា​ច ទាក់ទងមកដាក់ពាក្យបណ្តឹងបាន ។

សរុបរថយន្តទាំង៤២គ្រឿងដែលជនសង្ស័យបានជួលពីជនរងគ្រោះមក គឺជនសង្ស័យយក​ទៅបញ្ចាំអស់ ចំនួន ៣៤គ្រឿង និងយកទៅ​ជួលបន្តចំនួន០៨គ្រឿង ។

រថយន្ត៣៤គ្រឿងដែលដាក់បញ្ចាំ គឺនៅលើ ឈ្មោះ វុធ ហៅ រិន ចំនួន១៤គ្រឿង, ឈ្មោះ រិទ្ធ ចំនួន០៤គ្រឿង, ឈ្មោះ ចំរើនចំនួន០២គ្រឿង, ឈ្មោះ អឿន ហៅស៊ិច ចំនួន០៤គ្រឿង, ឈ្មោះ ជា ដាវិន ចំនួន០៤គ្រឿង, ឈ្មោះ ពេជ្រ ចំនួន​០​៤​គ្រឿង និងឲ្យទៅជន មិនស្គាល់ឈ្មោះ​០​៣​នាក់ផ្សេងទៀត ចំនួន០៣គ្រឿង។ ដោយ​រាល់​ពេលដាក់បញ្ចាំ គឺធ្វើឡើងនៅតាមផ្លូវម្តុំវិមាន ឯករាជ្យ,ម្តុំផ្សារកណ្តាល, ម្តុំសំណង់១២, នៅ​ផាកវេ, នៅហាងកាហ្វេប្រោន, នៅហាងកាហ្វេ​ម៉ានីកា និងនៅម្តុំវិទ្យាល័យតាខ្មៅ ។

រថយន្ត០៨គ្រឿងដែលជួលបន្តគឺនៅលើឈ្មោះ លី ចំនួន០២គ្រឿង(ត្រូវអាវុធហត្ថឃាត់ខ្លួន), ឈ្មោះ ស៊ិន បុប្ផា ចំនួន០២គ្រឿង, ឈ្មោះ ជា ផាន់ណា ហៅ ហ៊ុយ ចំនួន០២គ្រឿង និង ឈ្មោះ ឡាយ ធារី ចំនួន០២គ្រឿង។

បច្ចុប្បន្នជនជាប់ពាក់ព័ន្ធចំនួន០៩នាក់ ដែល​ទទួលបញ្ចាំរថយន្តខុសច្បាប់និងជួលបន្តពីជនសង្ស័យ ហើយគេចខ្លួន កំពុងត្រូវបាន អាវុធ​ហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមចាប់ខ្លួនបន្ត។ អ្នកទាំង០៩នាក់នោះរួមមាន៖
១- ឈ្មោះ ទឹក រដ្ឋា ហៅវុធ ហៅ នី ណារិន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ ស្រុកកំណើត ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ទីលំនៅបច្ចុប្បន្ន ភូមិធ្នង់រលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
២- ឈ្មោះ អ៊ីង ចាន់ដារិទ្ធ ហៅ ជា ផាន់ណា ហៅ ហ៊ុយ ភេទប្រុស ឆ្នាំកំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុកកំណើត ភូមិបត់រការ ឃុំបត់រការ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទីលំនៅបច្ចុប្បន្នផ្ទះលេខ391Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
៣- ឈ្មោះ ហែម ដារិទ្ធិ ហៅ រិន ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ44 ZA ផ្លូវ៣៣០ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៤- ឈ្មោះ យ័ន ណាវីន ភេទស្រី ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន កំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
៥- ឈ្មោះ ឈិន ថុល ភេទប្រុស ឆ្នាំកំណើត ១៩៧៨ ជនជាតិខ្មែរ ស្រុកកំណើត ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ
៦- ឈ្មោះ តី ភេទស្រី អាយុប្រហែល២៨ឆ្នាំ
៧- ឈ្មោះ ស៊ិន បុប្ផា ហៅ ដា ភេទស្រី អាយុ​ប្រហែល៣៤ឆ្នាំ
៨- ឈ្មោះ ស៊ិន ឈឿនវិជ្ជា ភេទប្រុស អាយុ​ប្រ​ហែ​ល៣៥ឆ្នាំ
៩- ឈ្មោះសេរី ហៅ ពេជ្រ ភេទប្រុស អាយុ​ប្រ​ហែ​ល៣៥ឆ្នាំ កាន់ទូរស័ព្ទលេខ ០១២ ៨៦៦ ៩៨០ និង លេខ ០១៥ ៦៩៤ ៤១១

ដូច្នេះបើបងប្អូនបានស្គាល់និងមានដំណឹងពីជនសង្ស័យដែលគេចខ្លួនទាំង០៩ នាក់ខាងលើ សូមរាយការណ៍មក សមត្ថកិច្ចអាវុធហត្ថ​រាជ​ធា​នីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៧ ៨១ ៨១៧១នោះម្ចាស់ករណីនឹងមានសាគុណជូន។

រថយន្តដែលក្រុមជនសង្ស័យបានជួលពីម្ចាស់ផ្សេងៗគ្នាយកទៅបញ្ចាំនិងដាក់ជួលបន្តមិន​សង​ម្ចាស់ដើមវិញរួមមាន៖
1- ម៉ាក Lexus Rx300 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2O-8984 (ជួលពីឈ្មោះ នុប សុវណ្ណា)
2- ម៉ាក Lexus Rx300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2N-9135 (ជួលពីឈ្មោះ នុប សុវណ្ណា)
3- ម៉ាក Lexus Rx300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AP-6971 (ជួលពីឈ្មោះ នុប សុវណ្ណា)
4- ម៉ាក Rav4 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AA-1008 (ជួលពីឈ្មោះ នុប សុវណ្ណា)
5- ម៉ាក កាមរីឆ្លាម ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2G-2872 (ជួលពីឈ្មោះ នុប សុវណ្ណា)
6- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2D-6012 (ជួលពីឈ្មោះ នុប សុវណ្ណា)
7- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2G-3519 (ជួលពីឈ្មោះ នុប សុវណ្ណា)
8- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2M-4576 (ជួលពីឈ្មោះ នុប សុវណ្ណា)
9- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2H-4067 (ជួលពីឈ្មោះ នុប សុវណ្ណា)
10- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2I-4644 (ជួលពីឈ្មោះ អឿន ឡោ)
11- ម៉ាក កាមរីបាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2R-8669 (ជួលពីឈ្មោះ អឿន ឡោ)
12- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០០ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AM-7528 (ជួលពីឈ្មោះ អឿន ឡោ)
13- ម៉ាក កាមរី ស៊េរីឆ្នាំ១៩៩៩ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2J-3651 (ជួលពីឈ្មោះ ឃុន វណ្ណធឿន)
14- ម៉ាក កាមរី ស៊េរីឆ្នាំ២០០២ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2W-7236 (ជួលពីឈ្មោះ អ៊ិត បូរី)
15- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2U-3814 (ជួលពីឈ្មោះ អ៊ិច ប្រុស)
16- ម៉ាក ព្រូស ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ (ជួលពីឈ្មោះ អ៊ិច ប្រុស)
17- ម៉ាក Lexus RX300 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AS-1806 (ជួលពីឈ្មោះ ជុំ ពិសី)
18- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AC-0549 (ជួលពីឈ្មោះ ឈួន បុលវិនិច្ឆ័យ)
19- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2J-1604 (ជួលពីឈ្មោះ ថុង វ៉ាន់ឌី)
20- ម៉ាក កាមរីបាឡែន ស៊េរីឆ្នាំ២០០៣ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2A-2410 (ជួលពីឈ្មោះ ឡុង ពុទ្ធិ)
21- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 2AA-9825 (ជួលពីឈ្មោះ ឌិត វ៉ាន់ថា)
22- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ត្រីឆ្លូញ ស្លាកលេខ ភ្នំពេញ 2L-6378 (ជួលពីឈ្មោះ លឹម សារូ)
23- ម៉ាក Lexus RX300 ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 2A-3527 (ជួលពីឈ្មោះ ស្រ៊ន់ ខេន)
24- ម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AF-4930 (ជួលពីឈ្មោះ ពុធ សាមាន)
25- ម៉ាក Lexus RX300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2T-4164 (ជួលពីឈ្មោះ សៀង ឡី)
26- ម៉ាក Lexus LX470 ស៊េរីឆ្នាំ១៩៩៨ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2M-7998 (ជួលពីឈ្មោះ យឹម ឌី)
27- ម៉ាក Lexus LX470 ស៊េរីឆ្នាំ២០០០ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2O-0430 (ជួលពីឈ្មោះ យឹម ឌី)
28- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០១ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2O-2303 (ជួលពីឈ្មោះ យឹម ឌី)
29- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០២ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-1707 (ជួលពីឈ្មោះ យឹម ឌី)
30- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០៣ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AS-9060 (ជួលពីឈ្មោះ យឹម ឌី)
31- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០១ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AS-9050 (ជួលពីឈ្មោះ យឹម ឌី)
32- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2AO-8205 (ជួលពីឈ្មោះ យឹម ឌី)
33- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AH-4531 (ជួលពីឈ្មោះ យឹម ឌី)
34- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០១ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AE-1157 (ជួលពីឈ្មោះ លាស់ ប៊ីហ្សីយ៉ា)
35- ម៉ាក Lexus RX300 មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
36- ម៉ាក Lexus RX300 មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
37- ម៉ាក កាមរីឆ្លាម មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
38- ម៉ាក កាមរីបាឡែន មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
39- ម៉ាក ហាយឡែនឌ័រ មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
40- ម៉ាក ឡង់គ្រីស័រ មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
41- ម៉ាក Lexus LX470 មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន) និង
42- ម៉ាក ស្តារិច មិនចាំស្លាកលេខ (ទាក់​ទង​ម្ចាស់​ដើម​មិន​ទាន់​បាន)៕