ម៉ូតូ​២​គ្រឿង​ប្រលះ​គ្នា​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ស្រាល​៣​នាក់​​ជន​បរទេស​ម្នាក់

ខេត្តកណ្តាល៖ ជនរងគ្រោះ​៣​នាក់​រង​របួស​ធ្ងន់​ស្រាល​ក្នុង​នោះ​មាន​ជនបរទស​ម្នាក់​ដោយ​សារ​មាន​ម៉ូតូ​០២​គ្រឿង​បុក​គ្នា​និង​កើត​ហេតុ នៅថ្ងៃ​អង្គារ​៣ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស​​២៥​៦២ ត្រូវ​និង​ថ្ងៃ​ទី​១៧ ខែមេសា​ឆ្នាំ២០​១៨ វេលាម៉ោង ០៨ និង​១០ នាទីមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ករណី​កើតឡើងនៅ​លើផ្លូវ ជាតិលេខ១ ក្នុងចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២៧-​២​៨ចំណុច​ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀន​ស្វា​យ ខេត្ត​កណ្តាល ។

ករណី​នេះ​កើត​ឡើង​រវាង​ម៉ូតូ​ម៉ាក RECING KTM ពណ៌​ខ្មៅ​ប្រភេទ​ប្រុស ពាក់​ផ្លាក​លេខ ភ្នំពេញ 1FH – 0288 បើកបរ ដោយ​ឈ្មោះ MATHER SHANE LESHLIE ភេទប្រុស អាយុ37 ឆ្នាំ ជនជាតិ អូស្ត្រាលី ស្នាក់នៅភូមិ​ស្វាយ​សាម​សិប ឃុំ​ជើង​ភ្នំ​ស្រុក​បាភ្នំ ខេត្តព្រៃ​វែ​ង​ មាន​អ្នក​រួម​ដំណើរ​២​នាក់ ឈ្មោះ សឿន រដ្ឋា ភេទ​ស្រី អាយុ​២៨ ឆ្នាំ​ជន​ជាតិ​ខ្មែរ មាន​ទី​លំ​នៅ​ភូមិ​ស្វាយ​សាប​សិប ត្រូវ​ជា​ប្រពន្ធ និង កូន​បង្កើត​ភេទ​ប្រុស(ឥត​ស្គាល់​ឈ្មោះ)​ដែ​ល​បើក​មាន​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ​១​និង លុះពេល​បើក​មកដល់​កន្លែ​ង​កើត​ហេតុ​ខាង​លើ​បាន​បុក​ពី​ក្រោយ​​ម៉ូតូ​ម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទ ស្រី ពាក់ផ្លាកលេខ កណ្តាល 1M – 1549 បើ​ក​បរដោយ ឈ្មោះសៅ ចាន់តារា ភេទប្រុស​អា​យុ ៦៥ ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​តារាប ឃុំ​គគីរ ស្រុ​ក​កៀន​ស្វាយ ខេត្តកណ្តាល ដែលបើក​មាន​ទិ​ស​ដៅ​ស្រប​គ្នា​បណ្តាល​របួស​​ធ្ងន់​អ្នក​បើក​ម៉ូតូ ឈ្មោះ សៅ ចាន់តារា បញ្ជូនទៅព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​មែត ហើយរបួសស្រាល​អ្នក​បើក​ម៉ូតូ​ឈ្មោះMather Shane Leslie និង​របួស្រាល​ឈ្មោះសឿន រដ្ឋា ត្រូវរថយន្ត​ស​ង្គ្រោះ​ដឹក​ទៅមន្ទីរពេទ្យភ្នំពេញ ម៉ូតូខូច​ស្រាល​ទាំង​០២ គ្រឿង យក​មក​​រក្សា​ទុកនៅអធិការ​ដ្ឋា​ន​នគរបាល​ស្រុក​កៀន​ស្វាយ ៕