លោកអធិការ​ខណ្ឌ​សែន​សុខ​ ដាក់​កម្លាំង​បង្កើន​ការ​​ពារ សន្តិសុខ​ និង​សណ្តាប់​ធ្នាប់ នាឱកាស​បុណ្យ​ចូ​ល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

ភ្នំពេញ៖ នាព្រឹក​ថ្ងៃ​ទី​១៣​ខែមេសាឆ្នាំ ២០១៨​​នេះលោកវរ:សេនីយ៍​ឯក ហួរ ម៉េងវ៉ាង អធិការ​ខណ្ឌ​សែន​សុខ បាន​ដាក់​ផែន​ការ​និង​បទ​បញ្ជា​ដ​ល់កង​កម្លាំង​នគរបាល​ទូ​ទាំង​ខណ្ឌ​ត្រូវត្រៀ​ម​កាតព្វកិច្ច ការពារ សន្តិសុខ និងសណ្តាប់​ធ្នាប់​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នាពេ​ល​ខាង​មុខ​នេះ នៅ​តាម​គោល​ដៅ ដើម្បី​ឲ្យ​ជា​ពល​រដ្ឋ បាន​ចូល​រួម​ក្នុង​ពិធី​មួយ​នេះ ប្រកប​ដោ​យ​ភាព​សប្បាយ​រីក​រាយ និង​កក់​ក្តៅ ។

នៅ​ចំពោះ​មុខ​កង​កម្លាំង​នគរបាល របស់ខ្លួន​លោក​អធិការ បាន​មាន​ប្រសាសន៍​ថា ដោយ​សារ រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នឹង​ចូល​មក​ដល់​នា​ពេល​ប៉ុន្មាន​ថ្ងៃ ខាង​មុខ​នេះ​នោះ​ក​ម្លាំង​របស់​យើង តាម​​មូលដ្ឋាន​ត្រូវ​ត្រៀម​​កម្លាំ​ង ប្រចាំ​ការ​នៅ​តាម​ទី​វត្ត​អារាម​ដោយ​សហ​ការ​​ជា​មួ​យ ប្រជា​ការពារ​ភូមិ អាជ្ញាធរ​មូលដ្ឋាន​​ធ្វើ​យ៉ា​ង​ណា​ឲ្យ​បរិយាកាស នៃពិធី​បុណ្យ​ជាតិ​មួយ​នេះ​ប្រកប​ទៅ​ដោយ​រលូន ។

លោកអធិការ បានជំរុញ និងបន្តដាក់ផែនការ ដល់កងកម្លាំង​ត្រូវល្បាតក្នុងមូលដ្ឋាន រឹត​បណ្តឹ​ង​បញ្ហាសន្តិសុខ នៅតាមទីប្រជុំ និងកន្លែង​ល​ក់​មាស ប្តូរ​ប្រាក់​ដែល​មុខ​សញ្ញា ល្មើសអាច​ធ្វើ​សកម្ម​ភាព​នៅ​ទី​នោះ ។ សម្រាប់​ការងារ​ល្បាត​តាមមូល​ដ្ឋាន​នោះ​លោក​អធិការ ក៏បាន​ណែ​​​នាំ​ឲ្យ​អនុវត្ត​ជា​ប្រចាំ​ទាំង​ថ្ងៃ​ទាំង​យប់ ជាពិសេស​បង្ក្រាប និង​ចាប់​ខ្លួន​មុខ​សញ្ញា លួច ឆក់ ប្លន់ និងប្រើប្រាស់​គ្រឿង​ញៀនឲ្យបានកុំឲ្យបញ្ហានេះកាន់តែរីកសាយភាយខ្លាំងឡើងដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ ៕