រន្ធត់ណាស់! កូន​តូច​អាយុ​១​ខែ​កន្លះ​ចូល​កាំ​ម៉ូតូ​គាប​ស្លាប់

ព្រៃវែង៖ ទារក​ទើប​តែ​មាន​អាយុ​បាន ១ខែ​កន្លះ​ម្ដាយ​ជិះ​ម៉ូតូ​រំ​កូន​និង​កន្សែង​មិន​ប្រយត្ន័​មួរ​ចូល​កាំ​ម៉ូតូ​គាប​ស្លាប់​គួឲ្យ​អាណោច​អាធម៌ ហេតុ​កា​រណ៍​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​នៅ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១២​ខែ​មេសា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ឆ្អឹង​ជំនី ឃុំ​កញ្ជ្រៀច ស្រុកក ញ្ជ្រៀច ខេត្តព្រៃវែង ។

ក្មេង​ប្រុស​រងគ្រោះ​ខាង​លើ​ក​មាន​ឈ្មោះ អេង ម៉េង​ហ៊ួ អាយុ​១​ខែ​កន្លះ មាន​ឪពុក​ឈ្មោះ អូន អេង អាយុ​២៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ ម៉េង នាត អាយុ ១៩​ឆ្នាំ រស់​នៅ ភូមិ​ច្រក​ច្របក់ ឃុំជុប ស្រុត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ។

យោង​តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ម្តាយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដែល​បណ្តាល​អោយ​កន្សែង​ដែល​រំកូន ចូល​កាំ​ម៉ូតូ មួរ​ចូល​ទាំង​កូន​បណ្ដាលអោយ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។ បច្ចុប្បន្ន​សព​ក្មេង​ប្រុស​ខាង​លើ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី ៕