ពិធី​សំណេះ​សំណាល និង​បំពាក់មេ​ដាយ​ការ​ពារ​ជាតិ ជូន​អតីត​យុទ្ធ​ជន​ចំនួន​៣៤១​នាក់

ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨​នេះ ឯកឧត្តម នុត ពុធដារ៉ា ជំនួយ​ការ​ផ្ទាល់ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុ​ជា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​កិត្តិយស ស.អ​.កខណ្ឌដង្កោ , លោ​ក​វរសេនីយ៍ឯក ជឹម ស៊ីថា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខណ្ឌ​ដង្កោ , លោក អ៊ុយ ពៅ ប្រធាន​ការិយាល័យ អតីត​យុទ្ធ​ជន នៃ​មន្ទី​រ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិសម្បទា រាជធានីភ្នំពេញ ជាអនុ​ប្រធាន​អចិន្ត្រៃយ៍ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា រាជ​ធា​នី​ភ្នំពេញ បាន​អញ្ជើញ​ចូល​រួម​ពិធី​សំណេះ​សំ​ណាល និង​បំពាក់​មេ​ដាយ​ការ​ពារ​ជាតិ ជូន​អតីត​យុទ្ធ​ជន​ចំនួន​៣៤១​នាក់ ដោយពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់អតីត​យុ​ទ្ធ​ជន​រួម​និង កង​កម្លាំង​ទាំង​២​ប្រភេទ ជាច្រើន​នាក់​ផង​ដែរ ។

ថ្លែង​ក្នុង​ពិធី​នេះ​ដែរ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា ប្រធាន​សមាគម​អតីតយុទ្ធ​ជន​កម្ពុជា​ខ​ណ្ឌ​ដង្កោ បាន​ឡើង​មាន​ប្រសាសន៍​សំណេះ​សំ​ណាល​ជា​មួយនឹង​អតីត​យុទ្ធ​ជន​ដែល​បាន​ចូ​ល​រួម និង​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ពិធី​ទាំង​មូល​ថា ៖ ដោយ​យោង​តាម​អនុសាសន៍​រប​ស់ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ គង់ គីម អគ្គ​លេខា​ធិការ សមាគម អតីត​យុទ្ធ​ជន​កម្ពុជា , ​ឯក​ឧត្តម នាយ​ឧត្តម​សេនីយ៍​ជួន សុវណ្ណ អគ្គ​ស្នង​ការ​រង និងជា​ស្នងការ​នគរបាលរាជ​ធានី​ភ្នំ​ពេញ ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា នៅ​ថ្ងៃនេះ​សមាគម អតីតយុទ្ធ​ជនកម្ពុជា​ខណ្ឌ​ដង្កោ បាន​រៀប​ចំ​កម្ម​វិធី​សំណេះ​សំណាល និង​បំពាក់ មេ​ដាយ​ការពារ​ជាតិ ជូនដល់​បង​ប្អូន​ជា​អតីតយុទ្ធ​ជន​ខណ្ឌ​ដង្កោ​ចំនួន​៣៤១​នាក់ ក្នុង​នោះ​មាន​មេ​ដាយ​មាស​ចំនួន​៥​នាក់, មេដាយ​ប្រាក់​ចំនួន​១២៩​នាក់, និងមេដាយ​សំរិទ្ធ​ចំនួន​២០៧​នាក់ ។

ក្នុង​នោះ​ដែរ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា ក៏​ដូច​ជា ឯកឧត្តម នុត ពុធដារ៉ា បានមានប្រសា​ស​ន៍​លើក​ឡើង​ពីរ​បាយ​ការណ៍​សង្ខេប​ដែល​រៀ​ប​រាប់​ពី​ស្ថានភាព​ការងារ​សមាគម​អតីត​យុទ្ធ​ជ​ន​កម្ពុជា​ខណ្ឌ​​ដង្កោ ដែល​មាន​យក​ចិត្ត​ទុក​ដាក់ ខិត​ខំ​អនុវត្ត​កន្លង​មក និងបាន​បន្ត​លើក​ឡើង​ពី​ប្រវិត្ត​ដ៏​ជូរ​ចត់ ដែលកម្ពុជា​បាន​ឆ្លង​ផុត​ពី​ស​ង្គ្រា​ម និង​របប​ប្រល័យ​ពូជ​សាសន៍ ដែលបា​ន​ការ​រំដោះ​ពី​ជ័យ​ជំនះ ថ្ងៃ​៧​មករា ១៩៧៩ ដែល​សង្គ្រោះ​ប្រជាជន​ឲ្យ​រស់​ឡើង​វិញ និងមាន​ការ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ ដោយមាន​ការ​ចូល​រួម​ចំណែកដ៏​​ធំធេងរ​បស់​បង​ប្អូន​អតីត​យុទ្ធ​ជន​ដែល​មិន​អាច​បំភ្លេច​បាន ។ ដូច្នេះ​ហើយ​ទើប រាជរដ្ឋបាលភិបាល បានយកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ អតីត​យុទ្ធជន និងបាន​បង្កើត​ឲ្យ​មា​ន​ពិធី​បំពាក់​មេដាយ​ការងារ​ការពារ​ជាតិដែ​ល ព្រះមហាក្សត្រ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ទ្រង់​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះ​រាជ​ក្រឹ​ត្យ ប្រគល់​មេ​ដាយ​ជូន​អតីត​យុទ្ធ​ជន​កម្ពុជា ​ក៏​ដូច​ជា​ខណ្ឌ​ដង្កោ និងបាន​ភ្ជាប់​មក​នូវ​ថវិកា​ចំនួ​ន ៥​ម៉ឺន​រៀល ក្នុង​ម្នាក់​ៗ​ជូន​ដល់​អតីត​យុទ្ធ​ជន ដើម្បី​ផ្សារ​ភ្ជាប់​មនោសញ្ចេត​នា​រវាង​គ្នា​និង​គ្នា​ផង​ដែរ ៕