ពួកខ្ញុំទើបឆក់​ទេីប​​តែ​ធ្វេីសកម្មភា​ព​​លេីក​​ទី​១​​ប៉ុណ្ណោះ​​ទេ!

ខេត្តកណ្តាល៖ កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ ម៉ោង១០និង​០០នាទីនៅចំ​ណុ​ច​ផ្លូវ​២០៦​ភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​សង្ស័យ​ចំនួន​២​នាក់​ពាក់​ព័ន្ធករណី ឆក់ ។​

សមត្ថកិច្ចបាន​ប្រាប់អោយ​ដឹងថា ជនសង្ស័យ​ទី​១-ឈ្មោះទឹង សម្ផ​ស្ស ភេទប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ទួល​រកា សង្កាត់ចាក់​អង្រែលេី ខ័ណ្ឌមានជ័យ ។ និងទី២-ឈ្មោះ ទេព បញ្ញា​សាមឌី ភេទប្រុស អា​យុ​១​៦​ឆ្នាំ ទីលំនៅ​ភូមិ​ទួល​រការ សង្កាត់​ចាក់​អង្រែ​លេី ខណ្ឌ​មាន​ជ័យ ។ ដោយឡែក​ជនរងគ្រោះ​២​នាក់ ទី១-ឈ្មោះ​ស្រួច សល់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំ​នៅ​ភូមិ​ព្រែក​ឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​ក​ណ្តា​ល ។ និងទី​២-ឈ្មោះចាន់ ទៀង ភេទស្រី អាយុ​៤០​ឆ្នាំ ទីលំនៅ ភូមិ​ព្រែក​ឡុង ឃុំរកាខ្ព​ស់ ស្រុក​ស្អាង ខេត្តកណ្តាល ​។

សមត្ថកិច្ច​ដកហូតបានរួមមាន៖ ម៉ូតូ១​គ្រឿង​ម៉ាក​SUZUKI Nex ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៤ ពាក់​ផ្លាកលេខ ភ្នំពេញ​1CL-2587​(របស់​ជន​សង្ស័យ)​, ប្រាក់​រៀល​ចំនួន​៧១០០​រៀល ។

សមត្ថកិច្ច​អោយ​ដឹង​ថា​ នៅវេលា​កេីត​ហេតុ​ខា​​ង​​លេី ពេល​ដែល​ជន​រងគ្រោះ​ទាំង​២​នាក់ កំ​ពុ​ង​តែជិះ​ម៉ូតូ​ឌុប​គ្នា​ក្នុង​បំណង​ទៅ​កន្លែង​លក់​កាហ្វេ​នៅ​ខាង​កេីត​សាលា​ខេត្ត​កណ្តាល ពេល​ជិះ​ដល់​ចំណុច​កេីត​ហេតុ ស្រាប់​តែ​ជន​សង្សយ័ ទាំង​២​នាក់​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ លុះ​មក​ដល់​ទន្ទឹម​ហេីយ​ជន​សង្ស័យឈ្មោះស្រួច សល់ ដែ​ល អង្គុយ​ខាង​ក្រោយជា​អ្នក​ធ្វេី​សកម្មភាព​ឆក់​កាបូប​ជន​រងគ្រោះ​ឈ្មោះ​ចាន់ ទៀង ហេីយ​ជន​រង​គ្រោះ​ក៏​ទាញ​មក​វិញ​បណ្តាល​អោយ​ទាក់​ដៃ​ចង្កូត​ដួល​ទាំង​អស់​គ្នា ខណះ​នោះ​ជន​​សង្សយ័ បាន​រត់​គេច​ខ្លួន ។​ភ្លាម​នោះ​ជន​រងគ្រោះ​បាន​ស្រែក​ថា ចោរៗ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ចាប់​បាន​ព្រួត​គ្នា​វាយ-ពេល​នោះ​ដែល​ក៏ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ចាប់​បញ្ជូន​ជន​សង្សយ័ មក​កាន់​អធិការដ្ឋាន​នគរបាលក្រុង​តាខ្មៅ ដេីម្បី​ធ្វេី​ការ​សាក​សួរ​និង​ចាត់​ការ​តាម​នីតិ​វិធី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័យ ទាំង​២​នាក់​បាន​ឆ្លេីយ​សារ​ភាព​ថា ពួក​ខ្លួន​ពិត​ជា​បាន​ធ្វេី​សកម្មភាព​ឆក់​កាបូប​របស់​ជនរងគ្រោះ​ពិត​ប្រាក​ដ​មែនដ ប៉ុន្តែ​ទេីប​តែ​ធ្វេីសកម្មភាព​លេីក​ទី១​ប៉ុណ្ណោះ​ទេ ៕