ស្លាប់​មនុស្ស​២​នាក់​នៅ​ផ្លូវ​ថៃ​ហ្គ័រ ខណ្ឌ​ច្បារ​អំ​ពៅ រក​សាច់ញាតិមិន​ទាន់​ឃើ​ញ

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​១២ និង២០​នាទី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨ មនុស្ស​ប្រុស​ស្រី​២​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ដ៏​គួ​រ​អោយ​រន្ធត់​មួយ​ដែល បង្កឡើង​រវាង​រថយន្ត​ដឹក​ដែក​ធុន​​ធំមួយ​គ្រឿង​បើក​បុកគ្នា​ជា​មួយ​ម៉ូ​តូ​ហុង​ដា​ឌ្រ៊ីម នៅ​តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័រ ស្ថិ​ត​ក្នុងភូមិរបោះអង្គាញ់ សង្កាត់ព្រែឯង ខណ្ឌ​ច្បារអំពៅ ។

សព​ជនរងគ្រោះ​ទាំង​២​នាក់ ពុំត្រូវបាន​ស្គាល់​អត្ត​សញ្ញាណ ដោយ​ក្នុង​នោះ​​ស្ត្រី​រង​គ្រោះ​ត្រូវ​រថយន្ត​កិន​បែក​ខ្លួន​ប្រាណ​ខ្ទេច​មើល​លែង​យ​ល់ និង​បុរស​រងគ្រោះ ត្រូវរថយន្ត​សង្កត់​លើ​កិន​ស្លាប់​ក្នុង​ទឹក​ស្រះ ។

តាម​ប្រភពព័ត៌មាន​ពីសាក្សីនៅ​កន្លែងកើត​ហេ​តុ​អោយ​ដឹង​ថា មុន​កើត​ហេតុ គេសង្គេត​ឃើញ​រថយន្ត​ដឹក​ដែក​ធុន​ធំ​មួយ​គ្រេឿង ពណ៌​ខៀវ បើ​កបរដោយបុរសម្នាក់ តាមបណ្តោយ​ផ្លូវ​ថៃ​ហ្គ័រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និងក្នុងល្បេឿ​ន​លេឿន ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ស្រា​ប់​តែ​មាន​ម៉ូតូ​មួយ​គ្រេឿង​ម៉ាក​ហុងដាឌ្រ៊ីម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ​1CB-5769 ជិះធ្វើ​ដំណើរ​ដោយ​បុរស​ស្ត្រី​២​នាក់ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័រ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដោយមិនបាន​ប្រយ័ត្ន​ភា​គី​ខាង​ម៉ូតូ​បានរេចង្កូត​ចូល​ទៅ​ចំណែក​ផ្លូវ​ខាង​រថ​យន្ត ជាហេតុ​ធ្វើអោយតៃកុង​រថយន្ត​ព្យាយា​ម​បួង​ចង្កូត​គេច​ដែរ តែ​គេច​មិន​ទាន់ ក៏ជ្រុល​បុ​ក​អូស​ទាំង​កំរោល កិនស្លាប់​ស្ត្រី​រងគ្រោះ​ស្លាប់​ភ្លាម ហើយ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បេឿន ក៏​ជ្រុល​បុក​អូស​ម៉ូតូ​រួម​ជាមួយបុរស​ជា​អ្នក​បើក​ម៉ូតូ​ធ្លាក់​ប្រលាយ​ស្លាប់​ផង​ដែរ ។ ដោយ​ឡែក រថយន្ត​ត្រូវ​រងការ​ខូច​ខាត​ផ្នែក​ខាង​មុខ​ទាំង​ស្រុ​ង ដោយ​ខ្ជាក់​ដែក​ជ្រុះ​ពេញ​ស្រះ ចំណែក​​តៃ​កុង​មិន​មាន​រង​របួស​ឡើយ ក៏ចុះ​ពីលើ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​នគរបាល​មូល​ដ្ឋា​ន សហការ​ជា​មួយ​ជំនាញ​ចុះ​អន្តរាគមន៍ ធ្វើ​ការ​វាស់​វែង​អូស​យក​ទាំង​រថយន្ត និងម៉ូតូ​ទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍ នៃស្នងការ​ដ្ឋា​ន​​នគរបាលរាជធានី​ភ្នំពេញ រងចាំដោះ​ស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ក្រោយ ។ ដោយ​ឡែក​សព​ជន​រងគ្រោះ​ទាំង​២នាក់ ត្រូវ​រថយន្ត​សាមុ​យ​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹក​ថ្លា រងចាំ​សមត្ថ​កិច្ច​ទំនាក់​ទំនង​ទៅ​សាច់​ញាតិ អោយមក​ទទួ​ល​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕