ព្រៃឈើ​ទាល​មុខ​វត្ត​ជន្លង់​ម្លូ ក្លាយ​ទៅ​ជា​កន្លែង​កប់​ខ្មោច

ភ្នំពេញ៖ ព្រៃឈើ​ដើម​ឈើ​ទាល ជា​ច្រើន​ដើម ដុះ​ជា​លក្ខណៈ​ធម្មជាតិ​មុខ​រវត្ត​ជន្លង់​ម្លូ ភូមិព្រៃ​រងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌពោធិ​សែន​ជ័​យ ហើយ​ដើម​ឈើ​ទាំង​អស់​នោះ​ទៀត​សោត ក៏​ស្ថិត​នៅ​ក្នុង​បរិវេណ​ដី​របស់​វត្ត​ជន្លង​ម្លូ​ផង​ដែរ​ជា​អ្នក​គ្រប់​គ្រង ជា​ទី​ម្លប់​ដ៏​សែន​មនោរម្យ គយ​គន់​ផង​ដែរ អ្នកណា​ក៏​សរសើរ​ពេល​ឆ្លង​កាត់​ទី​នោះ​ម្តង​ៗ តែ​ផ្ទុយ​ទៅ​វិញ ផ្ទៃដីមុខ​វត្ត​គ្របដ​ណ្ត​ប់​ទៅ​​ដោយ ដើម​ឈើ​ធម្មជាតិ ក្រោយ​ពី​កាប់​ឆ្ការ​សម្អាត ផ្នែកខាង​ក្រោម​ដើម្បី​ឲ្យ​បរិ​ស្ថា​ន​ល្អ ទើប​ដឹង​ថា ទីនោះ​ក្លាយ​ទៅ​ជា​ទី​កន្លែង​បញ្ចុះ​សព​ទៅ​វិញ ដើមឈើ​ទាល​ជា​ច្រើន​ដើម​ត្រូវ​បាន​កាប់​ចោល ដើម្បី​យក​ដី​លក់​ឲ្យ​គេ​កប់​ខ្មោច ធ្វើ​ម៉ុង ។

តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា សូម្បី​តែ​ពួក​គាត់​មិន​ដឹង​ថា ក្នុងព្រៃ​ឈើ​ទាល ខាង​មុខ​វត្ត​ជន្លង​ម្លូ មានម៉ុង​ខ្មោច​ដល់​ម្លឹង​ផង ហើយ​ដើម​ឈើ​ទាល​ជា​ច្រើន​ដើ​ម​ត្រូវ​បាន​គេ​កាប់​ចោល ដើម្បី​យក​ដី​បញ្ចុះ​សព បែប​នេះ ដោយ​ពី​មុន​មក តំបន់ខាង​លើ​មាន​ព្រៃ វល្លិ ដុះ ច្រូងច្រាង ផ្នែក​អម​សង​ខាង​ផ្លូវ ទើប​មើល​មិន​ដឹង ទើប​តែ​រយៈ​ពេល​ថ្មី​ៗ​នេះ តំបន់​ព្រៃ​ឈើ​ទាល ត្រូវ​បាន​អាជ្ញាធរ ពលរដ្ឋ សម្អាត ដើម្បី​បរិស្ថាន​ល្អ កាប់ ជម្រះ ស្មៅ វល្លិ ខាង​ក្រោម​ចេញ ទើប​ដឹង​ថា ក្នុង​ព្រៃ​ឈើ​ទាល សុទ្ធ​តែ​ម៉ុង​ខ្មោច ។

តាម​ពលរដ្ឋ​ផ្សេង​ទៀត​បាន​ឲ្យដឹង​ថា ដីក្នុង​ព្រៃ​ឈើ​ទាល​មុខ​វត្ត​ជន្លង់​ម្លូ ត្រូវបានគណ​កម្ម​ការ​វត្ត​ឃុប​ឃិត​គ្នា​លក់​ជា​ប្លង់​ៗ​ឲ្យទៅអ្នក​ទិញ​ប​ញ្ចុះ​សាក​សព ដោយ​ក្នុង​ថ្នូរ​មួយ​តម្លៃ ចាប់ពី​៣​០០០​ដុល្លា ទៅ​៥០០០​ដុល្លា ហើយដើម​ឈើ​ទា​ល ត្រូវ​កាប់​ចោល ពី​៤​ដើម​ទៅ​៦​ដើម ដើម្បី​បាន​បញ្ចុះ​សព​មួយ ។

ពលរដ្ឋ​បាន​លើក​ឡើង​ថា ទី​តាំង​ខាង​​លើ​មាន​ទេស​ភាព​ល្អ​ត្រកាល ដើមឈើ​ទាល​រាប់​រយ​ដើ​ម ដុះ​ជា​លក្ខណៈ​ធម្មជាតិ ពុំមានអ្នក​ណា​ដាំ​​ឡើ​យ ស្រស់​បំព្រង​មាន​តារា​សម្តែង ទៅ​យក សុំ តំបន់​ខាង​លើ​ថត រឿង ថតចម្រៀង​កាយ​វិកា បែប​ក្រោយ​កាប់​ឆ្កា​បាន​ស្អាត ទើប​ដឹង​ថា ខាង​ក្រុម​ព្រៃ​បង្កប់​សុទ្ធតែ​ថ្នូរ​ខ្មោច គ្មានទេ​អ្នក​ដាំ​ដើ​ម​ឈើ​ចំណុច​នោះ មានតែអ្នក​កាប់​ចោ​ល​ទៅ​វិញ ដើម្បី​យក​ដី​លក់ ឲ្យអ្នកបញ្ចុះ​សាក​ស​ព ៕