ព័ត៌មានលម្អិត! ផ្ទុះ​ម៉ាស៊ីន​ភ្លើង​ឆេះ​បរិវេន​ស​ណ្ឋា​គារ​ខូច​ខាត​រថយន្ត​៣​គ្រឿង​ទូ​ATM​មួ​យ

ព្រះសីហនុ៖ ជុំ​វិញ​ករណី​នេះ មន្ត្រី​នគរបាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​២៣និង​៣០​នាទី​យប់ ថ្ងៃទី​០៦ខែមេសា ឆ្នាំ ២០១៨ មាន​អគ្គីភ័យ ឆេះ​ផ្នែ​ក​ខាង​មុខ​សណ្ឋាគារ Holiday Villa ( ហូលី​ដេរ​វីឡា ) ចំណុច​ផ្លូវ​៥០២ ស្ថិត​ក្នុង​ក្រុម​១៥ ភូមិ៤​សង្កាត់​៤ ក្រុង​-ខេត្តព្រះសីហនុ ។

មន្ត្រី​នគរបាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាន​បន្ដថា អគ្គីភ័យ​ឆាបឆេះនេះ​បណ្ដាល​អោ​យ​ខូចខា​តរួមមាន​៖
-ខូច​ខាត​ម៉ាសុីន​ភ្លើង​ចំនួន ០១​គ្រឿង ទាំង​ស្រុ​ង
-ខូច​ខាត​ទូរ ATM ធនាគារANZ ចំនួន ០១​គ្រឿ​ង​ទាំង​ស្រុង
-ខូច​ខាត​រថយន្ត​ចំនួន ០៣​គ្រឿង ទាំង​ស្រុង ១-​រថយន្ត​ម៉ាក TUNTDRA (ធុនត្រា) ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​ខេមរះ​ភូមិន្ទ 09 2-5​6​44 ម្ចាស់​( ពុំ​ទាន់​ស្គាល់​អត្ត​សញ្ញាណ) ២-​រថយន្ត​ម៉ាក LUXES (លុច្ស​សុិស) RX 33​0 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​2AF​-492​3 ម្ចាស់​ឈ្មោះ ទីន កាម៉ាល់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ បុគ្គលិក​ក្រុម​ហ៊ុន​កាត​ទូរស័ព្ទ QB មាន​ទី​លំ​នៅ ភូមិ​ព្រែក​តាពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ និង​ ៣-រថយន្តម៉ាក RAN​G​ER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-​54​02 ម្ចាស់​( ពុំ​ទាន់​ស្គាល់​អត្ត​សញ្ញណ) ។
-ខូច​ខាត​ផ្នែក​ខាង​មុខ​សណ្ឋាគារមួយ​ចំនួន
-មិន​មាន​មនុស្ស​រង​គ្រោះ​ថ្នាក់​ឡើយ ។​

ក្នុង​អគ្គីភ័យនេះ​ប្រើ​ប្រាស់​ទឹក​របស់​រថយន្ត​ពន្ល​ត់​អគ្គីភ័យ​សរុប​ចំនួន ០៤​គ្រឿង​អស់​ទឹក ០៨​ឡា​ន​ក្នុង​នោះ ៖
-ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់ អ.ហ ខេត្ត​ចំនួន ០២​គ្រឿង អស់​ទឹក​ចំនួន ០២ឡាន
-ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ របស់ស្នង​ការ​នគរបាល​ខេត្ត​ចំនួន ០២​គ្រឿង អស់​ទឹក​ចំនួន ០៦​ឡាន ។

នេះបើយោងតាមរបាយ​ការណ៍​បាន​អោយ​ដឹងថា មូលហេតុ​ដោយ​ឆ្លង​ចរន្ត​ម៉ាសុីន​ភ្លើង របស់​សណ្ឋាគារ​ផ្ទាល់​បណ្តាល​ឲ្យ​ផ្ទុះ​ឆាប​ឆេះ ។ ដោយ​ឡែក​បើ​តាម​សាក្សី​បាន​អោយ​ដឹង​ថា ចំពោះ​មូល​នៃ​ការ​ឆាប​ឆេះ​នេះ ដោយ​សារ​ផ្ទុះ​ម៉ាស៊ីន​ភ្លើង ខណះ​ពេល​ទី​តាំង​សណ្ឋាគារ ដាច់​ភ្លើង​ជាង​២​ម៉ោង ហើយ​បុគ្គលិក​បាម​បញ្ឆេះ​ម៉ាស៊ីនភ្លើង ។ ប្រភព​ដ៏ដែល​បាន​បញ្ជាក់​បន្ថែម​ថា ការផ្ទុះ​ម៉ា​ស៊ីន​ភ្លើង​នេះ​មូល​ហេតុ​ម៉ាស៊ីន​ភ្លើង​បញ្ឆេះ​ច្រើន​លើក​ហើយ​យូរៗ ទើប​ធ្វើ​ម៉ាស៊ីន​ក្តៅ​ផ្ទុះ​ឆេះ​តែ​ម្តង ។

សូម​បញ្ជាក់​ថា សម្រាប់​ក្រុង​ទេសចរណ៍ ក្រុង​ព្រះ​សីហនុ អគ្គីសនី​តែង​តែ​ដាច់​ជា​ញឹកញ៉ាប់​ហើយ​មាន​រយះ​ពេល​យូៗ​ទៀតផង ជាហេតុ​ធ្វើ​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរណ៍​មានការរអ៊ូរ​ទាំ​​យ៉ាង​ខ្លាំង តែផ្ទុយ​ទៅ​វិញ​ខាង​អគ្គីសនី ហា​ក់​គ្មាន​ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋឡើយ ។ ហេតុ​នេះ​ពួក​គាត់​សូម​ស្នើរ​អោយ​អាជ្ញាធរ​ជា​តិ​អគ្គីសនី​និង​លោកអភិបាល​ខេត្ត មេត្តា​ជួ​យ​​ពិ​និត្យ​មើល​លើ​ស្ថាប័ន​អគ្គីសនី​ផង បើពុំដូច​នោះ​ទេ ទី​ក្រុង​ទេសចណ៍​នឹង​ក្លាយ​ជាទី​ក្រុង​ងងឹត ៕