តាម​កាប់​ឆ្លង​ដែន​តាំង​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័​យ មកកាប់បានសម្រេច​ខណ្ឌ​មានជ័យចាប់​បាន​ម្នាក់

ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០​១៨ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ​៣ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​យុវជន​ម្នាក់​ក្នុង​ចំ​ណោ​​ម​បក្សពួក​២​នាក់​ទៀត ក្រោយពេល​ធ្វើស​កម្ម​ភាព​កាប់​យុវជន​២​នាក់​បណ្ដាល​អោយ​រង​របួ​ស​ធ្ងន់ កាល​ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ដំណាក់​ធំ​៥ សង្កាត់ស្ទឹងមាន​ជ័​យ​៣ ខណ្ឌ​មាន​ជ័យ ។

លោក ឯម ភារី នាយ​ប៉ុស្ដិ៍នគរបាលរដ្ឋ​បាល​ស្ទឹ​ង​មានជ័យ​៣​បាន​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័​យ​មានឈ្មោះ ស៉ំ បូរី ភេទប្រុស អាយុ២០​ឆ្នាំមុ​ខ​របរ ជាង​ជួស​ជុល​រថយន្ដ ស្នាក់នៅផ្ទះ​លេខ​៥ ផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​បក្សពួក​ចំនួ​ន​២​នា​ក់​ទៀត​​កំពុង​រត់​គេច​ខ្លួន ។ ដោយឡែក​ជន​រង​គ្រោះ​ទី១-ឈ្មោះ នួន ហាវអ៊ីង ភេទប្រុស អា​យុ​១៥ ឆ្នាំ​មុខរបរ សិស្ស ស្នាក់នៅម្ដុំជម្ពូវ័ន្ដ ស​ង្កា​ត់ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ និង​ទី​២-ឈ្មោះ​បួរ ពៅ អាយុ២១ ឆ្នាំមុខរបរ សិ​ស្ស​ ស្នាក់​នៅ​ម្ដុំ​ជម្ពូ​វ័ន្ដ ។

លោក​នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹង​មាន ជ័​យ​៣​បា​នបន្ដ​ទៀត​ថា នៅមុន​ពេល​កើត​ហេតុ​កាល​ពី​ថ្ងៃ​ទី២៥ ខែមីនា​ឆ្នាំ២០១៨​ឈ្មោះ លឹម ម៉េងឃី បាន​ទូរសព្ទ​ប្រាប់​ជន​សង្ស័យ​ឈ្មោះ ស៉ំ បូរី ហៅ ម៉ូ ថា ឈ្មោះ បួរ ពៅ និង ឈ្មោះ នួន ហាវអ៊ីង មិនបានចូលសាលា​រៀនទេបើកចូលគេនឹង​កាប់ លុះដ​ល់​ថ្ងៃទី១ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩ និង ៣០ នាទី​ព្រលប់ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​២​គ្រឿង ដែល​មាន​គ្នា​៤​នាក់ និង​មាន​ដាវ១ ដើ​ម ទៅ​អង្គុយ​ចាំ​កាប់​ជនរងគ្រោះ​នៅ​មុខ​ក្លោង​ទ្វារ​សាលា​រៀន​ជម្ពូ​វ័ន្ដ លុះមួយ​សន្ទុះ​ក្រោយ​មក​ជន​រងគ្រោះ​ឈ្មោះ បួរ ពៅ និង នួន ហាវ​អ៊ី​ង បាន​ជិះ​ម៉ូតូ​ចេញ​ពី​សាលា​រៀន​ជម្ពូវ័ន្ដ ដោយ​មា​ន​ឌុប​នារី​ម្នាក់​មួយ ពេលនោះ​ជន​សង្ស័យ​ជិះ​ម៉ូតូ​ចំនួន២​គ្រឿង​ដែល​មានគ្នា៤​នាក់ តាម​រហូត​មក​ដល់​សាលា​យ៉េស៊ូ តាមបណ្ដោយ​ផ្លូវ​វេង​ស្រេង ភូមិ​ដំណាក់ធំ​៥ សង្កាត់​ស្ទឹ​ង​​មាន​ជ័​យ​៣ ខណ្ឌ​មាន​ជ័យ ពេល​នោះ​ឈ្មោះ ស៉ំ បូរី បាន​អោយ​ឈ្មោះ ខុន លីហេង អ្នក​បើក​ម៉ូតូ អោ​យ​អែប​ម៉ូតូ​ជនរងគ្រោះ​ឈ្មោះ បួរ ពៅ បន្ទា​​ប់​មក​ជន​សង្ស័យ​ឈ្មោះ​ស៉ំ បូរី ដកដាវកាប់​ទៅ​​លើជនរងគ្រោះ ឈ្មោះ បួរ ពៅចំក្បាល​ចំនួន​២​ដាវ រួចជន​សង្ស័យ​​បាន​លោត​ចុះ​ពី​លើ​ម៉ូតូ​បន្ដ​ទៅ​កាប់ឈ្មោះ នួន ហាវអ៊ីង ចំនួន១​ដាវ​បណ្ដាល​អោយ​រង​របួស​ដៃ​ខាង​ឆ្វេង ភ្លាមៗ​នោះ​ជនសង្ស័យ​ទាំង​អស់​បាននាំ​គ្នារត់​គេច​ខ្លួន​និង​បាន​បោះ​ដាវ​ចោល​ក្នុង​លូ ។ រហូត​មក​ដល់​ថ្ងៃ​ទី​៦ខែ​មេសា ឆ្នាំ២០១៨ ត្រូវបាន​សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល​ស្ទឹងមានជ័យ៣ ស្រា​វជ្រាវតាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​មក​ធ្វើកា​រ​សាក​សួរ​បន្ដ​តាម​ចាប់​បក្ស​បន្ដ​ទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថ​កិច្ច​​កំពុង​ធ្វើ​ការ​សា​ក​សួរ​បន្ដ និងកសាង​សំណុំរឿង ដើម្បី​ចាត់​ការ​បន្ដ​តាម​នីតិវិធី ៕