រុឺម៉ក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​២​គ្រឿង​មិន​ផុត​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​

ភ្នំពេញ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​​នៅ​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ធ្ងរ បន្ទាប់ពីជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ម៉ូតូ​ស​ណ្តោ​​​ង​រុឺម៉ក ព្យាយាម​បើកវ៉ជែង​រថយន្ត​ចំនួន​២​គ្រឿង​ខាងមុខ​តែមិន​​បាន​ផុត​ត្រូវ​បាន​បុក​ម៉ូតូ​សង់​កូរ៉េ បើកច្រាសទិស កាលពីវេលាម៉ោង​១និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០​១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ មុខ​ច្រក​ចូល​វិទ្យស្ថាន​វិទ្យា​សាស្រ្ត​សុខា​ភិបាល កងយោធ​ពល​ខេម​រភូមិន្ទ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​​​​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ភាគី​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល​1K-7345 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជាអ្នកបើកបរ​រថយន្ត​ស្វយ័​ត​ក្រុង ខ្សែ​លេខ​៣ នៅ​បុរីសន្តិភាព២ ស្លាប់ភ្លាម​ៗ​នៅ​កន្លែង ។ ចំណែក​ភាគី​ខាង​ម៉ូតូ​សណ្តោ​ង​រុឺម៉ក​ម៉ាក សង់​កូរ៉េ បាញ់​ថ្នាំ​ពណ៌​ខ្មៅ​កែ​ច្នៃ​គ្មា​ន​​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​រងរបួស​ធ្ង​ន់ ដែល​ពលរដ្ឋ​ធ្លាប់​ស្គាល់ ជា​រុឺម៉ក​ដឹក​ហ្គាស ។

តាម​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បានឲ្យ​ដឹ​ង​ថា មុន​កើត​ហេតុ រុឺម៉កម៉ូតូ​បើក​តាម​បណ្តោ​យ​ផ្លូវជាតិលេខ៤ ពីត្បូងទៅជើង ល្បឿន​លឿ​ន ដល់​ចំណុច​ខាង​លើ ព្យាយាម​បើក​វ៉ាជែង រថយន្ត​ធន់​​ធំ​២​គ្រឿង​បើក​នៅ​ខាង​មុខ តែមិន​ផុត​សម​ដូច​បំណង​បែ​ជា​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ បើក​ច្រាស​ទិស បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​សង់​កូរ៉េ ស្លាប់​ភ្លាម​ៗ​នៅ​​កន្លែង ចំណែកភាគីខាង​ម៉ូតូ​រុឺម៉ក​រងរបួស​ធ្ងន់​ធ្ងរ ។

ក្រោយ​កើត​ហេតុ ជនរងគ្រោះម្នាក់​ត្រូវបាន​រថ​យន្ត​សង្រ្គោះ​របស់​មណ្ឌ​ល​សុខ​ភាព​ពង​ទឹក ប្រទះ​ជួប បានជួយ​ដឹកបញ្ជូនទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ចំណែក​ឯជនរងគ្រោះ​ម្នាក់​ស្លាប់​បាត់​ជីវិត ត្រូវបានសម​ត្ថកិច្ច​ធ្វើការ​ស្រាវ​ជ្រាវ​រក​សាច់​ញាតិ ដើម្បី​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ដោយឡែក មធ្យោយ​បាន​ទាំង​២​គ្រឿ​ង​ក្នុងករណី​គ្រោះ​ថ្នាក់​ចរាចរ​​ណ៍​​ខាងលើត្រូវបាននគរបាលជំនាញ​ចុះទៅពិនិត្យ និង​យក​ទៅ​រក្សា​ទុក​នៅការិយាល័យ​​ចរចរណ៍​ជើង​គោក​ក្រុង​ភ្នំពេញ ដើម្បីកសាង​សំណុំ​រឿង​​តាម​នីតិ​វិធី ៕